មិនគួរឱ្យជឿ! ក្រុមហង្សក្រហម វាយបកទម្លាក់ក្រុមអ្នកមានបុណ្យ ទាល់តែបាន (មានវីដេអូ)
អង់គ្លេស៖ ក្លិបហង្សក្រហម Liverpool បានវាយបកនៅជើងទី២ វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ ពានរង្វាន់ UEFA Champions League ទៅលើក្លិបអ្នកមានបុណ្យ Barcelona ដោយលទ្ធផល ៤-០ (ជើងទី១៖ Barcelona ៣-០ Liverpool) កាលពីយប់មិញ ដែលធ្វើឱ្យ Liverpool ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ក្នុងរយៈពេល ២ឆ្នាំជាប់គ្នា។
ត្រឹមតែ ៧នាទី Liverpool បានចាប់ផ្ដើមការនាំមុខរបស់ខ្លួន ពីខ្សែប្រយុទ្ធ Origi ហើយគ្រាប់បាល់បន្តបន្ទាប់ បានកើតឡើងនៅក្នុងតង់ទីពីរ នៅនាទី៥៤ និង ៥៦ ដោយខ្សែបម្រើ Wijnaldum ។ Origi ដដែល ជាអ្នកបន្ថែមគ្រាប់ជ័យជម្នះ និងជាគ្រាប់ទី៤ នៅនាទី ៧៩ ដើម្បីបញ្ចប់ក្ដីស្រមៃរបស់ Barcelona ក្នុងការឡើងទៅវគ្គផ្តាច់ព្រ័ត្រ Champions League ។
ជាការកត់សម្គាល់ ខ្សែប្រយុទ្ធ Lionel Messi បានព្យាយាមស៊ុតសំដៅទីរបស់ Liverpool ចំនួន ៥ដង ឬបង្កើតឱកាស ៣លើក ឱ្យ Barcelona ស៊ុតទៅលើក្រុមម្ចាស់ផ្ទះ ក្នុងការប្រកួតយប់មិញ។
នេះជាលើកទី៤ ហើយ ដែលមានការវាយបកគ្នា បន្ទាប់ពីចាញ់ លើសពី៣គ្រាប់ក្នុងជើងទីមួយ នៅ Champions League ។ លទ្ធផលយប់មិញ មានន័យថា Barcelona បានធ្លាក់ត្រឹមវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ ចំនួន ៣លើក ក្នុងចំណោមការឡើងដល់វគ្គនេះ ៤លើកចុងក្រោយរបស់ខ្លួន៕
សូមទស្សនាវីដេអូ៖
ប្រភព៖ BBC
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍