Connect with us

ទូត​ជប៉ុន​ ​បង្ហើប​ពី​វិធីសាស្ត្រ​ធ្វើ​វាំងនន​បៃតង​ ​ដើម្បី​កាត់បន្ថយ​កម្ដៅ​ក្នុង​ផ្ទះ​

​រាជធានី​ភ្នំពេញ​៖​ ​លោក​ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ ​ហ៊ី​ដេ​ហ៊ី​សា​ ​ហូរី​ណូ​អ៊ូ​ឈី​ ​បាន​ចេញ​វីដេអូ​មួយ​ ​ដើម្បី​បង្ហាញ​ពី​វិធិ​សាស្ត្រ​ក្នុង​ការកាត់បន្ថយ​កម្ដៅ​ក្នុង​លំនៅឋាន​ ​ដែល​ត្រូវ​បាន​អនុវត្ត​នៅ​ប្រទេស​ជប៉ុន​។​ ​ក្នុង​វីដេអូ​ដែល​បង្ហោះ​ដោយស្ថាន​ទូត​ជប៉ុន​ ​នៅ​ថ្ងៃទី៧​ ​ខែឧសភា​ ​ឆ្នាំ២០១៩នេះ​ ​លោក​ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ ​បានឱ្យ​ដឹង​ដូច្នេះ​ថា​នៅ​ប្រទេស​ជប៉ុន​ ​ក្រៅពី​ការ​បាញ់​ទឹក​ ​ប្រជាជន​ជប៉ុន​ ​ធ្វើ​វាំងនន​បៃតង​នៅ​សួនច្បារ​ផ្ទះ​ ​ឬ​ ​អគារ​។​ ​វាំងនន​បៃតង​គឺជា​ការ​ដាំ​រុក្ខជាតិ​បៃតង​ ​នៅ​ក្បែរ​បង្អួច​ ​ដើម្បី​បន្ថយ​ពន្លឺ​ព្រះអាទិត្យ​ ​ដែល​ជះ​ចូលក្នុង​បន្ទប់​ ​ឬ​ ​ផ្ទះ​ហើយ​អាច​ការពារ​ការ​ឡើង​កម្ដៅ​។​

​លោក​បន្ត​ថា​ ​ប្រជាជន​ជប៉ុន​តែង​ ​ដាំ​ដើម​ ​Asagao​ ​ម្រះ​ ​និង​ ​ត្រសក់​ ​ជាដើម​ ​ដែល​ជួយ​ឱ្យ​សីតុណ្ហភាព​ត្រជាក់​ក្នុង​អគារ​។​

​តោះ​ទស្សនា​វីដេអូ​ដូច​ខាងក្រោម​៖​

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម