Connect with us

Adda​ ​Angel​ ​ត្រៀម​ចេញ​បទ​ ​Original​ ​Song​ ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ ​ ​

​ភ្នំពេញ​៖​ ​តារាចម្រៀង​ ​Original​ ​Song​ ​ដែល​ទទួល​បានការ​គាំទ្រ​ពី​យុវវ័យ​ជាច្រើន​ ​ជាពិសេស​បទចម្រៀង​ ​“​ស្មារតី​កីឡា​”​ដែល​មាន​តារាចម្រៀង​ចូលរួម​ជាច្រើន​ ​ហើយ​បទ​គឺ​ជួយ​លើកកម្ពស់​ដល់​វិស័យ​កីឡាបាល់ទាត់​ជាតិ​នា​ពេល​បច្ចុប្បន្ន​នេះ​ផង​ដែរ​។​ ​Adda​ ​Angel​ ​កំពុងតែ​ត្រៀម​ចេញ​នៅ​បទចម្រៀង​ ​Original​ ​Song​ ​បន្ថែម​ទៀត​ក្នុង​ពេល​ឆាប់​ៗ​នេះ​។​ ​

អ្នកនាង​ ​Adda​ ​Angel​ ​សព្វថ្ងៃ​នេះ​កំពុង​រស់នៅ​សហរដ្ឋអាមេរិក​ ​ហើយ​គាត់​ក៏​កំពុងតែ​រៀបចំ​ធ្វើ​បទ​ចម្រៀង​ថ្មី​ៗ​បន្ថែម​ទៀត​ ​សម្រាប់​មិត្ត​យុវវ័យ​ខ្មែរ​ដែល​គាំទ្រ​នៅ​ស្នាដៃ​របស់​ខ្មែរ​ផ្ទាល់​។​ ​នៅពេល​នេះ​ ​អ្នកនាង​ ​Adda​ ​Angel​ ​បាន​បង្ហាញ​រូប​ដ៏​ស្រស់​ស្អាត​ជាច្រើន​សន្លឹក​ ​អម​ដោយ​ទេសភាព​ដ៏​ស្រស​ស្អាត​នៅ​សហរដ្ឋអាមេរិក​ ​ក៏ដូចជា​នៅកន្លែង​ដ៏​ល្បី​ជាងគេ​នៅ​សហរដ្ឋអាមេរិក​ ​គឺ​កន្លែង​ថតកុន​របស់​ ​Hollywood​ ​និង​ ​រដ្ឋ​ ​Texas​ ​ជាដើម​។​ ​

ចំពោះ​សម្ផស្ស​របស់​ ​Adda​ ​វិញ​គឺ​នៅ​ស្អាត​ជានិច្ច​ទោះជា​វ័យ​របស់​គាត់​កាន់តែ​មាន​អាយុ​ច្រើន​ក៏ដោយ​។​ ​កុំ​ភ្លេច​ជួយ​គាំទ្រ​រូប​គាត់​ឱ្យ​បាន​កាន់​ច្រើន​ក៏ដូចជា​គាំទ្រ​នៅ​ស្នាដៃ​និពន្ធដោយ​កូនខ្មែរ​ផង​ដែរ​៕​

 

អត្ថបទ​៖​ ​ឡុង​ ​រតនា​

    Loading...

    ពេញនិយម