Connect with us

ផលិតករ​ខ្មែរ​ ​ត្រូវ​បាន​ជ្រើសរើស​ជា​ប្រធាន​មហោស្រព​ភាពយន្ត​ពិភពលោក​ ​ជាលើកដំបូង​

​ភ្នំពេញ​៖​ ​ក្រសួងវប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​បានឱ្យ​ដឹង​នៅ​ថ្ងៃទី៨​ ​ខែឧសភា​ ​ឆ្នាំ២០១៩នេះ​ថា​ ​ផលិតករ​ភាពយន្ត​ខ្មែរ​ដ៏​ឆ្នើម​ ​លោក​ ​រិទ្ធី​ ​ប៉ាន់​ ​ត្រូវ​បាន​មហោស្រព​ភាពយន្ត​អន្តរជាតិ​កាន​ ​២០១៩​ ​លើក​ទី៧២​ ​(​72e​ ​Festival​ ​de​ ​Cannes​)​ ​ជ្រើសរើស​ជា​ប្រធាន​គណៈមេប្រយោគ​ ​សម្រាប់​ពានរង្វាន់​ ​កាមេរ៉ា​មាស​ ​(​La​ ​Caméra​ ​d’or​)​ ​ក្នុង​មហោស្រព​ភាពយន្ត​ដ៏​ធំ​បំផុត​ ​របស់​ពិភពលោក​។​

​ក្រសួងវប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​បាន​បង្ហាញ​ក្ដី​សោមនស្ស​រីករាយ​ ​និង​មោទនភាព​យ៉ាង​ក្រៃលែង​ ​ចំពោះ​សមិទ្ធផល​ ​ដែល​លោក​ ​រិទ្ធី​ ​ប៉ាន់​ ​ទទួល​បាន​ក្នុងនាម​ជា​ជនជាតិ​ខ្មែរ​ដំបូង​គេ​ ​លើឆាកអន្តរជាតិ​។​ ​សូមជម្រាប​ថា​ ​មហោស្រព​ភាពយន្ត​អន្តរជាតិ​កាន​ ​២០១៩​ ​លើក​ទី៧២​ ​នឹង​ប្រព្រឹត្តទៅ​ ​ចាប់ពី​ថ្ងៃទី១៤​ ​ដល់​ ​២៥​ ​ខែឧសភា​ ​ឆ្នាំ២០១៩​។​

​ស្នាដៃ​មួយ​របស់​លោក​ ​រិទ្ធី​ ​ប៉ាន់​ ​ត្រូវ​បាន​ទទួលស្គាល់​ពី​ពិភពលោក​ ​នោះ​គឺ​ខ្សែភាពយន្ត​ខ្មែរ​ ​ដែល​មាន​ចំណងជើង​ថា​ ​”​កង្វះ​រូបភាព​”​ ​ឬ​ ​”​The​ ​Missing​ ​Pictures​”​ ​។​ ​ខ្សែភាពយន្ត​នេះ​ ​ត្រូវ​បាន​ជ្រើសរើស​ក្នុងចំណោម​ខ្សែភាពយន្ត​ចំនួន​ ​៥​ ​សម្រាប់​ប្រកួតប្រជែង​វគ្គ​ផ្តាច់ព្រ័ត្រ​ ​ពានរង្វាន់​អូ​ស្ការ​ ​ផ្នែក​ខ្សែភាពយន្ត​បរទេស​ដែល​ល្អ​បំផុត​ ​កាលពី​ឆ្នាំ២០១៤​៕​

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម