ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារជប៉ុន កំពុងមានការកើនឡើងខ្លាំង
ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសជប៉ុននៅឆមាសទី ១ឆ្នាំ២០១៨នេះ បានកើនឡើងក្នុងអត្រាមួយខ្ពស់ដល់ទៅ ១៩%ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមតួលេខរបស់អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ហៅកាត់ថា JETRO បានបង្ហាញថា នៅឆមាសទី១ឆ្នាំនេះ ការនាំចេញរបស់កម្ពុជាទៅទីផ្សារជប៉ុនសម្រេចបានក្នុងទឹកប្រាក់៧០៦លានដុល្លារអាមេរិក ក្នុងនោះគ្រាន់តែក្នុងខែមិថុនាតែមួយប៉ុណ្ណោះ ការនាំចេញរបស់កម្ពុជាទៅទីផ្សារជប៉ុនមានទឹកប្រាក់ដល់ទៅ ៨១លានដុល្លារ។
ផលិតផលដែលកម្ពុជានាំចេញទៅទីផ្សារជប៉ុនភាគច្រើនជា ផលិតផលកាត់ដេរ និងស្បែក ជើង និងគ្រឿងបង្គំអេឡិចត្រនិកជាដើម។
សូមបញ្ជាក់ថា ជប៉ុនបានក្លាយជាទីផ្សារធំលំដាប់ទី ៣សម្រាប់ទំនិញនាំចេញពីកម្ពុជាបន្ទាប់ពីទីផ្សារសហគមន៏អឺរ៉ុប និងអមេរិក ក្នុងនោះជប៉ុនបានស្រូប ៧,៥%នៃទំនិញនាំចេញសរុបពីកម្ពុជា៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍