Connect with us

ប្រជាជន​ថៃ៧លាន​នាក់​ ​ដែល​ធ្វើការ​លើស៥០ម៉ោង​ក្នុង១សប្ដាហ៍​ ​ប្រឈម​នឹង​ជំ​ងឺ​ស្ដ្រេស​ធ្ងន់ធ្ងរ​

​ថៃ​៖​ ​ប្រធានមន្ទីរ​ពេទ្យ​ចិត្តសាស្ត្រ​ថៃ​ ​លោក​ ​Kitkawee​ ​Pono​ ​បាន​បង្ហាញ​របាយការណ៍​ ​ក្នុង​ខែមីនា​ ​ឆ្នាំ២០១៩ថា​ ​ប្រជាជន​ថៃ​ ​៧លាន​នាក់​ ​ដែល​កំពុង​បម្រើការ​ងារ​នៅ​តាម​ក្រុមហ៊ុន​នានា​លើស​ពី៥០ម៉ោង​ក្នុង​មួយ​សប្ដាហ៍​ ​កំពុង​ប្រឈមមុខនឹង​ជំងឺស្ត្រេស​ធ្ងន់ធ្ងរ​ ​ដែល​អាច​បង្ក​ផល​ប៉ះពាល់​ដល់​ការ​បំពេញការងារ​ ​និង​សុខភាព​។​

​ប្រធានមន្ទីរ​ពេទ្យ​ចិត្តសាស្ត្រ​ ​Rajanagarindra​ ​នៅ​ខេត្ត​នគររាជ​សីមា​ ​ប្រទេស​ថៃ​ ​បាន​ព្រមាន​កាលពីដើម​ខែឧសភា​ ​ឆ្នាំ២០១៩នេះ​ថា​ ​ប្រសិនបើ​ពួកគេ​ ​មិនដឹង​ពី​វិធី​ក្នុង​ការ​គ្រប់​គ្រង​ស្ដ្​រេស​ទេ​នោះ​ ​ពួកគេ​ ​មិន​ត្រឹមតែ​ប្រឈម​នឹង​គ្រោះថ្នាក់​ចំពោះ​សុខភាព​ប៉ុណ្ណោះទេ​ ​ប៉ុន្តែ​ថែមទាំង​អាច​កើតជំងឺ​លើសឈាម​ ​ទឹកនោមផ្អែម​ ​ជំងឺបេះដូង​ ​និង​មហារីក​ ​ទៀតផង​។​

​លោក​ ​បាន​ជំរុញ​ឱ្យ​ប្រជាជន​ថៃ​ ​ចេះ​គ្រប់គ្រង​បញ្ហា​ស្ដ្រេស​នេះ​ ​ដោយ​ការអនុវត្ត​វិធី​គិត​ដោយ​វិជ្ជមាន​ ​ហើយ​ត្រូវ​ស្វែងរក​ដំណោះស្រាយ​ជាមួយ​ក្រុម​គ្រួសារ​ ​និង​អ្នក​រួមការ​ងារ​ ​តាមរយៈ​ការផ្លាស់ប្ដូរ​យោបល់​ ​និង​បទពិសោធន៍​ផ្ទាល់ខ្លួន​។​ ​លោក​បន្ថែម​ថា​ ​គេ​ក៏អាច​ ​អនុវត្ត​វិធី​សមាធិ​ ​ដោយ​ដក​ដង្ហើម​វែង​ៗ​ ​១០នាទី​ ​ហាត់ប្រាណ​ ​ស្ដាប់​បទចម្រៀង​ ​ឬ​ ​ធ្វើ​រឿង​ខ្លួន​ចង់​ធ្វើ​។​

​របាយការណ៍​ឱ្យ​ដឹង​ថា​ ​ប្រជាជន​ថៃ​ ​ប្រមាណ​ ​៣៧,៧​ ​លាន​នាក់​ ​កំពុង​បម្រើការ​ងារ​នៅ​តាម​ក្រុមហ៊ុន​ ​ស្ថាប័ន​ ​ផ្សេង​ៗ​ ​ហើយ​ ​៧០ភាគរយ​ ​ធ្វើការ​នៅ​ក្រៅពី​វិស័យ​កសិកម្ម​៕​

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម