Connect with us

តារា​សម្តែង​ម្នាក់​ត្រូវ​គេ​សង្ស័យ​ថា​ ​សម្តែង​ធ្វើជា​អ្នកគាំទ្រ​របស់​ក្រុម​ ​BTS​

​សហរដ្ឋអាមេរិក​៖​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​នៅពេល​ដែល​ ​ក្រុម​ ​BTS​ ​បាន​ទៅ​សម្តែង​នៅ​សហរដ្ឋអាមេរិក​ ​ក្នុង​កម្មវិធី​ ​Billboard​ ​Music​ ​Awards​ ​មាន​ទស្សនិកជន​ជាច្រើន​ ​កំពុង​សង្ស័យ​ថា​ ​តារា​សម្តែង​ម្នាក់​ត្រូវ​បាន​គេ​ជួល​ឱ្យ​សម្តែង​ធ្វើជា​អ្នកគាំទ្រ​របស់​ក្រុម​ ​BTS​ ​នៅពេល​ដែល​ ​ក្រុម​ ​BTS​ ​កំពុងតែ​សម្តែង​។​

មូលហេតុ​ដែល​ទស្សនិកជន​ជាច្រើនលើក​ឡើង​យ៉ាង​ដូច្នេះ​ ​ក៏ដោយសារតែ​ ​ប្រតិកម្ម​របស់​តារា​សម្តែង​ម្នាក់​នោះ​មាន​លក្ខណ:សម្តែង​ ​និង​មើលទៅ​វា​មិន​មាន​លក្ខណ:ធម្មជាតិ​នោះ​ទេ​។​ ​មិន​តែប៉ុណ្ណោះ​ ​តារា​សម្តែង​ម្នាក់​នោះ​ ​ត្រូវ​បានខាង​កាមេរ៉ា​ ​តាម​ថត​ពី​ប្រតិកម្ម​របស់​គាត់​រហូត​ ​ដែល​មើលទៅ​វា​ដូចជា​ការរៀបចំ​ទុក​មែនទែន​។​

​ទោះបីជា​យ៉ាងណា​ ​ក៏​មិនទាន់​មានការ​បំភ្លឺ​ជា​ផ្លូវការ​ថា​ ​គាត់​ត្រូវ​បាន​គេ​ជួល​ឱ្យ​សម្តែង​ ​ឬ​ ​គាត់​ជា​អ្នកគាំទ្រ​ពិតប្រាកដ​របស់​ក្រុម​ ​BTS​ ​នោះ​ទេ​ ​ដែល​ក្រុម​អ្នកគាំទ្រ​របស់​ក្រុម​ ​BTS​ ​រំពឹង​ថា​ ​នឹង​មិន​មានការ​ជួល​គេ​ឱ្យ​សម្តែង​ជា​អ្នកគាំទ្រ​របស់​ ​BTS​ ​នៅ​ថ្ងៃខាងមុខ​ទៀត​។​


​អត្ថបទ​៖​ ​ណា​រ៉ូ​ត​

Loading...

ពេញនិយម