តាមពិតមនុស្សខ្ជិលច្រើនតែវៃឆ្លាត និងជាបុគ្គលិកល្អជាងមនុស្សធម្មតា
អាមេរិក៖ អ្នកវិទ្យាសាស្រ្តបានបង្ហាញថា មនុស្សដែលមិនសូវបញ្ចេញសកម្មភាពគឺមានភាពឆ្លាតវៃជាងមនុស្សដែលមានលក្ខណៈសកម្ម នេះបើយោងតាមការធ្វើតេស្តទៅលើមនុស្សចំនួន២ក្រុមគឺក្រុមអ្នកគិត និងក្រុមអ្នកមិនគិត ដោយបេក្ខជនត្រូវបានបំពាក់ដោយឧបករណ៍តាមដានសកម្មភាពក្នុងរយៈពេល៧ថ្ងៃ ដូចនេះក្រុមអ្នកស្រាវជ្រាវអាចតាមដានបានទម្លាប់របស់បេក្ខជនទាំងនោះហើយបានចេញជាទិន្នន័យបានបង្ហាញថា ក្រុមដែលមានសម្ថភាពខួរក្បាលខ្ពស់គឺមិនងាយមានអារម្មណ៍ធុញថប់ដូចក្រុមដែលមានភាពសកម្មឡើយ ព្រោះក្រុមដែលមិនសូវសកម្ម ពួកគេច្រើនចំណាយពេលវាលាទៅលើការគិត ស្របពេលដែលក្រុមអ្នកមានភាពសកម្មច្រើនចូលចិត្តប្រើប្រាស់រាងកាយក្នុងការបញ្ចេញសកម្មភាពដើម្បីជំរុញដល់ការគិត ដូចនេះពួកគេគឺងាយនឹងធុញថប់នៅពេលដែលពួកគេអង្គុយនៅមួយកន្លែងដើម្បីផ្តោតយកចិត្តទុកដាក់ទៅលើការងារអ្វីមួយដែលត្រូវចំណាយពេលយូរ មនុស្សខ្ជិលអាចដោះស្រាយបញ្ហាបានឆាប់រហ័សដោយសារការមិនចូលចិត្តបញ្ចេញសកម្មភាពដោយរៀងកាយ ដូចនេះពួកគេជ្រើសរើសការប្រើប្រាស់ខួរក្បាលដើម្បីដោះស្រាយរាល់បញ្ហាទាំងអស់បានលឿន ស្របពេលដែលមនុស្សសកម្មអាចនឹងត្រូវចំណាយពេលជាច្រើនថ្ងៃ។ មនុស្សខ្ជិលអាចជួយការងារដល់ក្រុមហ៊ុនបានយ៉ាងល្អក្នុងការដោះស្រាយបញ្ហាដោយមិនត្រូវការចំណាយពេលច្រើនព្រោះពួកគេបានដុសខាត់ខួរក្បាលជាញឹកញាប់ដែលវាស្មើរនឹងការហាត់់ប្រាណខួរក្បាលឱ្យមានចលនាមិនឱ្យស្ពឹកស្រពន់៕
ប្រភព Bigperspectives
កែសម្រួល៖ គង់ ចាន់ស្រីនុច

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍