Connect with us

ថៃ​ ​នឹង​កែច្នៃ​រថយន្ត​ជជុះ​ ​ឱ្យ​ក្លាយជា​រថយន្ត​អគ្គិសនី​ ​សម្រាប់​លក់​ក្នុង​តម្លៃថោក​

​ថៃ​៖​ ​អាជ្ញាធរ​អគ្គិសនី​ថៃ​ ​ហៅ​កាត់​ ​Egat​ ​បាន​ប្រកាស​បង្ហាញ​ពី​ផែនការ​ក្នុង​ការកែច្នៃ​រថយន្ត​ជជុះ​ ​ឬ​ ​រថយន្ត​មួយទឹក​ ​ដែល​ប្រើ​ចំហេះ​ប្រេងឥន្ធនៈ​ ​ឱ្យ​ក្លាយទៅជា​រថយន្ត​អគ្គិសនី​ ​សម្រាប់​លក់​ ​ចាប់ពី​ឆ្នាំ២០២០​ ​តទៅ​ ​នេះ​បើ​យោង​តាម​សារព័ត៌មាន​ ​Bangkok​ ​Post​ ​ដែល​ចុះផ្សាយ​នៅ​ថ្ងៃទី៨​ ​ខែឧសភា​ ​ឆ្នាំ២០១៩​។​
​ប្រភព​ឱ្យ​ដឹង​ថា​ ​អាជ្ញាធរ​អគ្គិសនី​ថៃ​ ​បាន​សហការ​ជាមួយ​ទីភ្នាក់ងារ​វិទ្យាសាស្ត្រ​ ​និង​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ថៃ​ ​ដើម្បី​ធ្វើ​ឱ្យ​គម្រោង​ខាងលើ​ទទួលជោគជ័យ​។​ ​ជា​ជំហាន​ដំបូង​ ​គេ​គ្រោង​សាកល្បង​លើ​ប្រភេទ​រថយន្ត​ ​Toyota​ ​Vios​,​ ​Honda​ ​Jazz​ ​និង​ ​Nissan​ ​Almera​ ​។​

​រថយន្ត​ទាំងនេះ​ ​នឹង​ត្រូវ​កែច្នៃ​បំពាក់​ថ្ម​ ​Lithium​-​ion​ ​និង​ម៉ូទ័រ​អគ្គិសនី​ ​ដោយ​តម្លៃ​កែច្នៃ​រថយន្ត​មួយ​គ្រឿង​ ​ប្រហែល​ ​៣សែន​បាត​ ​(​ប្រហែល​ ​៩៤០០ដុល្លារ​អាមេរិក​)​។​ ​តម្លៃ​នេះ​ ​គឺ​ថោកជាង​ ​១០ដង​ ​បើ​គេ​ចំណាយ​លើ​រថយន្ត​អគ្គិសនី​ថ្មី​ ​១គ្រឿង​ ​តួយ៉ាង​ ​រថយន្ត​អគ្គិសនី​របស់​ ​Tesla​ ​មួយ​គ្រឿង​ ​អាច​មានតម្លៃ​ដល់​ ​៣លាន​បាត​ ​(​ប្រហែល​ ​៩៤០០០ដុល្លារ​អាមេរិក​)​៕

ប្រភព៖ Bangkok Post

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម