មិននឹកស្មានថានំបញ្ចុកសម្លខ្មែរទទួលបានការគាំទ្រខ្លាំងយ៉ាងនេះនៅប្រទេសវៀតណាម
ទីក្រុងហូជីមីញ៖ នំបញ្ចុកសម្លបង់ប្រហុករបស់គឺជាអត្តសញ្ញាណមុខម្ហូបមួយរបស់ខ្មែរផងដែរ ហើយវាជាមុខម្ហូបមួយដែលមើលទៅហាក់សមញ្ញធម្មតា ប៉ុន្តែមានគ្រឿងផ្សំច្រើនលើសពីការគិតរបស់យើង។
លោក Ngo Van Hoa ជនជាតិវៀតណាម អាយុ៦៣ឆ្នាំ បានស្នងមុខរបរបើកហាងលក់នំបញ្ចុកខ្មែរនេះពីឪពុករបស់លោកអស់រយៈពេល២ឆ្នាំមកហើយ លោកបានត្រឡប់មកវៀតណាមវិញនៅឆ្នាំ១៩៧២។ គ្រួសាររបស់លោកទទួលបានជីវភាពប្រសើរជាងមុនពីមុខរបរមួយនេះ លោកគឺជាជំនាន់ទី៣ដែលស្នងមុខរបរនេះ។ ភោជនីយដ្ឋានមានឈ្មោះថា Tu Xe ដែលមានទីតាំងនៅទីក្រុងហូជីមីញ ដែលម្ចាស់ហាងបានរៀបរាប់ពីគ្រឿងផ្សំមកពីកម្ពុជា ពិសេសគឺគ្រឿងទេស ហើយចំនុចសំខាន់ដែលបញ្ជាក់ពីអត្តសញ្ញាណនៃរសជាតិនេះគឺ ”ប្រហុក”។
ដូចនេះសម្រាប់អ្នកដែលមិនចេះទទួលទានប្រហុក អាចនឹងមានផលវិបាកក្នុងការញ៉ាំពេលដំបូង ព្រោះប្រហុកគឺមានក្លិនខ្លាំង ចំពោះការធ្វើវិញមើលទៅហាក់ដូចធម្មតា ប៉ុន្តែវាមិនមានភាពងាយស្រួលឡើយ។ លោក Hoa និងក្រុមគ្រួសារត្រូវក្រោកម៉ោង៤ទៀបភ្លឺរាល់ព្រឹកដើម្បីរៀបចំហាងសម្រាប់បើកលក់ម៉ោង៦ព្រឹក ហើយលោកនៅរក្សាគ្រឿងផ្សំដោយមិនហ៊ានផ្លាស់ប្តូរបន្តិចណាឡើយ ព្រោះប្រសិនបើខុសរសជាតិដើមលោកអាចនឹងបាត់បង់អតិថិជនបាន៕
កែសម្រួល៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍