Connect with us

ដំរី​ដែល​ដើរ​ក្នុង​ក្បួនដង្ហែ​ ​ក្រោយ​ពិធី​គ្រងរាជ្យ​ស្ដេច​ថៃ​ ​មិនមែន​ជា​ដំរីស​ទេ​(មានវីដេអូ)

​បាងកក​៖​ ​ថៃ​បាន​ប្រើប្រាស់​ដំរី​ ​ចំនួន​ ​១០ក្បាល​ ​ឱ្យ​ដើរ​នៅក្នុង​ក្បួនដង្ហែ​មួយ​ ​នៅ​ខាងក្រៅ​ព្រះបរមរាជវាំង​ ​ក្រោយ​ពិធី​គ្រងរាជ្យ​របស់​ព្រះមហាក្សត្រ​ថៃ​ ​បាន​បញ្ចប់​មួយថ្ងៃ​។​ ​ដំរី​ ​និង​ម្ចាស់​របស់​វា​ ​ដែល​មាន​ប្រភព​ពី​ខេត្ត​អយុធ្យា​ ​បាន​ធ្វើការ​គោរព​ចំពោះ​ព្រះ​ឆាយាល័ក្ខណ៍​របស់​ព្រះមហាក្សត្រ​ថៃ​ថ្មី​ ​នៅចំពោះមុខ​អ្នកចូលរួម​ក្នុង​ពិធី​យ៉ាងច្រើន​កុះករ​ ​នៅ​ទីក្រុង​បាងកក​ ​កាលពី​ថ្ងៃទី៧​ ​ខែឧសភា​ ​ឆ្នាំ២០១៩​។​ ​

អ្នកចូលរួម​ម្នាក់​ ​ឈ្មោះ​ ​Panarat​ ​Panchuer​ ​បាន​ប្រាប់​ប្រភព​ថា​ ​ដំរី​ ​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ប្រវត្តិសាស្ត្រ​ថៃ​ ​ដោយ​ ​ដំរី​ ​ជា​និមិត្តរូប​របស់​ព្រះមហាក្សត្រ​ ​និមិត្តរូប​នៃ​សង្គ្រាម​ ​ក៏ដូចជា​និមិត្តរូប​នៃ​សន្តិភាព​ ​និង​ស្ងប់ស្ងាត់​។​

ចំពោះ​ថ្នាំលាប​សត្វ​ដំរី​នោះ​ ​ភូមិ​ដំរី​ ​Kraal​ ​នៅ​ខេត្ត​អយុធ្យា​ ​បាន​ប្រាប់​ប្រភព​ថា​ ​ថ្នាំលាប​ដំរី​ ​មិន​មាន​សារធាតុពុល​ឡើយ​។​ ​ទឹក​ថ្នាំ​ ​ត្រូវ​បាន​លាយ​ជាមួយ​ម្សៅ​ ​ដើម្បី​លាប​ឱ្យ​ឡើងពណ៌​ ​ដូចជា​ ​ដំរីស​ ​ពិ​តៗ​។​ ​គួរ​រំឭក​ថា​ ​ពិធី​ឡើង​គ្រងរាជ្យ​របស់​ព្រះមហាក្សត្រ​ ​មហា​ ​វជិរា​លង្ក​រណ៍​បាន​ប្រព្រឹត្តទៅ​ ​កាលពី​ថ្ងៃទី៤​ ​ដល់​ ​៦​ ​ខែឧសភា​ ​ឆ្នាំ២០១៩​៕​

សូមទស្សនាវីដេអូ៖

​ប្រភព​៖​ ​The​ ​Star​

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម