Connect with us

Mario​ ​Mauro​ ​ជិត​រៀប​ការ​ឆាប់​ៗ​នេះ​ជាមួយ​មិត្ត​ស្រី​មែន​ ​ឬ​ ​ទេ​?​

ថៃ​៖​ ​តារា​សម្តែង​ ​និង​ ​តារា​បង្ហាញ​ម៉ូត​ក៏ដូចជា​តារាចម្រៀង​ផង​ ​Mario​ ​Mauro​ ​ដែល​ជាតា​រា​កូនកាត់៣សាសន៍​បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​របស់​ខ្លួន​ក្រោយពី​មានការ​ចំអន់​លោក​ជាមួយនឹង​គូស្នេហ៍​ថា​នឹង​មានដំណឹង​ល្អ​ឆាប់​ៗ​ប្រាប់​អ្នកសារព័ត៌មាន​ថា​ ​នេះ​ប្រហែល​គ្រាន់​ជា​ការ​ចំអន់​លេង​ប៉ុណ្ណោះ​ ​ព្រោះ​លោក​មិនទាន់​បាន​ពិភាក្សា​រឿង​នេះ​ជាមួយនឹង​ដៃគូ​របស់​លោក​នៅឡើយ​។​ ​

​លោក​បាន​បន្ថែម​ទៀត​ថា​លោក​មិនទាន់​ចង់​គិត​គូ​អ្វី​វែងឆ្ងាយ​ទេ​ ​ព្រោះ​លោក​នៅក្មេង​នៅឡើយ​ ​លោក​បាន​ស្នើរ​សុំ​កុំឱ្យ​និយាយ​ពី​រឿង​នេះ​ទៀត​ព្រោះ​វា​មិនទាន់​កើតឡើង​នៅឡើយ​ ​ម្យ៉ាង​លោក​ក៏​មិនទាន់​ត្រៀមខ្លួន​ដែរ​។​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​តារា​ល្បី​ប្រចាំ​ប្រទេស​ថៃ​លោក​ ​Mario​ ​ឆ្នាំនេះ​គឺ​មាន​វ័យ៣១ឆ្នាំ​ ​ហើយរឿង​ដែល​ធ្វើ​ឱ្យ​លោក​ទទួល​បានការ​គាំទ្រ​ខ្លាំង​បំផុត​គឺ​រឿង​ ​“​ ​Pee​ ​Mark​ ​“​៕​

​កែសម្រួល​៖​ ​គង់​ ​ចាន់​ស្រី​នុច​

Loading...

ពេញនិយម