ស្ងាត់ៗ ហ៊ិន ចាន់នីរ័ត្ន ទៅលម្ហែកាយនៅប្រទេសម៉ាលឌីវ
ភ្នំពេញ៖ មួយរយៈពេលនេះពិធីការនី កញ្ញា ហ៊ិន ចាន់នីរ័ត្ន កំពុងទទួលបានការគាំទ្រមិនចាញ់មិត្តរួបអាជីពប៉ុន្មាននោះទេ។ កញ្ញា ហ៊ិន ចាន់នីរ័ត្ន ជាពិធីការនីមួយរូបដែលមានសម្ផស្សស្រស់សោភា ប៉ិនប្រសប់ខាងវោហារសព្ទកំប្លែងនៅពេលរូបគាត់ចាប់ផ្តើមថតកម្មវិធី ធ្វើឱ្យទស្សនិកជនទស្សនាមិនចេះជិនណាយ។
នាពេលថ្មីៗនេះពិធីការនី និង ជាតារាសម្តែងម្នាក់ កញ្ញា ហ៊ិន ចាន់នីរ័ត្ន បន្ទាប់ទំនេរពីការងារក៏បានធ្វើដំណើរទៅលម្ហែកាយនៅប្រទេសម៉ាលឌីវ ជាមួយក្រុមគ្រួសារ ដើម្បីរំសាយភាពតានតឹងក្នុងចិត្ត ក្រោយពេលការងារជាច្រើនត្រូវបានបញ្ចប់ដោយរលូន ពីព្រោះកញ្ញាមិនសូវមានពេលទំនេរនោះទេ។ ដោយជាប់រវល់ជាពិធីការនីទូរទស្សន៍ផង និងថតខ្សែភាពយន្តផង។ កញ្ញា ហ៊ិន ចាននីរ័ត្ន បានអរគុណដល់ទស្សនិកជនដែលបាននៅបន្តគាំទ្ររូបគាត់រហូតមមកដល់ពេលនេះ គាត់នឹងប្រឹងបន្ថែមទៀតដើម្បីភាពជោគជ័យទៅថ្ងៃមុខ៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured
- ហ៊ិន ចាន់នីរ័ត្ន

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍