តំបន់មួយចំនួនក្នុងខេត្តស្វាយរៀង កំពុងជួបគ្រោះរាំងស្ងួត ខណៈដែលតំបន់ខ្លះនៃខេត្តមួយចំនួននៅតាមដងទន្លេបាសាក់ និងទន្លេមេគង្គក្រោម អាចមានការជន់លិច
ស្វាយរៀង៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅព្រឹកថ្ងៃនេះ បានបញ្ជាក់ឲ្យដឹងថា ការធ្លាក់ភ្លៀងមិនបានរាយប៉ាយស្មើល្អ ប្រមាណ ២ ទៅ៣ សប្តាហ៍កន្លងមកនេះ បានធ្វើឲ្យដំណាំស្រូវវស្សារបស់កសិករប្រមាណ ៣០០ ហិកតា នៅក្នុងភូមិបឹងរ៉ៃខាងជើង និង ភូមិឫស្សីជួរខាងជើង ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ជួបការខ្វះខាតទឹក ។
ដោយពិនិត្យឃើញបញ្ហានេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានបញ្ជូនគ្រឿងចក្រ អេស្កាវ៉ទ័រ ទៅអន្តរាគមន៍ភ្លាមៗ ដោយធ្វើការស្តារប្រឡាយនាំទឹក ០១ ខ្សែ ប្រវែងប្រមាណ ២.០០០ ម៉ែត្រ ដើម្បីទាញទឹកពីប្រឡាយមេកូនភ្លោះ ទៅកាន់តំបន់ដែលកំពុងមានតម្រូវការទឹកខាងលើ។ តាមការរំពឹងទុក ទឹកនឹងបញ្ជូនទៅដល់គោលដៅខ្វះខាតយ៉ាងយូរបំផុតនៅល្ងាចថ្ងៃទី ០៧ ខែសីហានេះ។
ដោយឡែក បើតាមការព្យាករណ៍ពីកម្ពស់ទឹកទន្លេវិញ ក្រសួងធនធានទឹក និង ឧតុនិយម បានអោយដឹងថា កម្ពស់ទឹកនៅតាមដងទន្លេមេគង្គលើ បានកំពុងបន្តស្រកចុះ ។ ប៉ុន្តែសម្រាប់កម្ពស់ទឹកទន្លេមេគង្គក្រោម និង ទន្លេបាសាក់ ទឹកនឹងបន្តហក់ឡើង ដែលអាចធ្វើ អោយមានការជន់លិចតំបន់មួយចំនួន ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍