ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ត្រូវបានដោះលែងបន្ទាប់ពីនៅក្នុងគុក៦ឆ្នាំនៅប្រទេសកម្ពុជា
កម្ពុជា ៖ តុលាការកម្ពុជា បានទម្លាក់ចោលការចោទប្រកាន់លើអ្នកស្រី Yoshe Ann Taylor ជនជាតិអូស្ត្រាលី វ័យ៤៧ឆ្នាំ ដែលជាជនរងគ្រោះក្នុងករណីជួញដូរគ្រឿងញៀនមួយ ដែលបានកើតឡើងកាលពីឆ្នាំ២០១៣។ អ្នកស្រី ត្រូវបានដោះលែងឱ្យមានសេរីភាព និងបានជួបជុំគ្រួសារជាថ្មី បន្ទាប់ពីជាប់ពន្ធនាគារនៅព្រៃស ជិត ៦ឆ្នាំ ទាក់ទងនឹងបទរត់ពន្ធគ្រឿងញៀនប្រភេទ ហេរ៉ូអ៊ីន (Heroin) ចេញពីប្រទេសកម្ពុជា។ អ្នកស្រី ត្រូវតុលាការផ្ដន្ទាទោស ឱ្យជាប់ពន្ធនាគារ ២៣ឆ្នាំ។
អំឡុងពេលត្រឡប់ទៅកាន់ប្រទេសអូស្ត្រាលីវិញ កាលពីឆ្នាំ២០១៣ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ សមត្ថកិច្ចកម្ពុជា បានរកឃើញថ្នាំញៀនប្រភេទហេរ៉ូអ៊ីន ប្រហែល ២គីឡូក្រាម ដែលត្រូវបានលាក់ក្នុងវ៉ាលីរបស់អ្នកស្រី Taylor ។ គាត់ត្រូវបានចាប់ខ្លួន នៅក្នុងខែកញ្ញា ឆ្នាំដដែលបន្ទាប់ពីត្រូវបានបុរសឈ្មោះ Precious Chineme Nwoko បោកបញ្ឆោត ដោយពឹងឱ្យអ្នកស្រី ជួយនាំយកវត្ថុបុរាណ ទៅឱ្យមនុស្សម្នាក់ទៀត ដែលរង់ចាំនៅប្រទេសអូស្ត្រាលី។ ស្របពេលដែលកំពុងគ្មានការងារធ្វើ អ្នកស្រីក៏យល់ព្រម ទាំងមិនបានដឹងថា បុរសនោះ បានលាក់គ្រឿងញៀនក្នុងវ៉ាលីរបស់គាត់។
កាលពីឆ្នាំ២០១៤ ឈ្មោះ Precious Chneme Nwoko ជនជាតិនីហ្សេរីយ៉ា ត្រូវតុលាការក្រុងភ្នំពេញ ផ្ដន្ទាទោសឲ្យជាប់គុករយៈពេល ២៧ឆ្នាំ និងឈ្មោះ Savarino Carlene ភេទស្រី ជនជាតិបារាំង ត្រូវជាប់គុក ២៥ឆ្នាំ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀននេះ។ បច្ចុប្បន្ន ទណ្ឌិតទាំងពីរ កំពុងជាប់ពន្ធនាគារនៅកម្ពុជា ។
ថ្លែងប្រាប់សារព័ត៌មានអូស្ត្រាលី មុនការដោះលែង អ្នកស្រី Taylor បាននិយាយថា៖ ”ខ្ញុំ មានអារម្មណ៍ ឯកោ។ ខ្ញុំនឹកកូនៗរបស់ខ្ញុំណាស់”។ បន្ទាប់ពីសាលាឧទ្ធរណ៍ក្រុងភ្នំពេញ បើកសវនាការ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ អ្នកស្រី Taylor បានទទួលសេរីភាព ក៏ប៉ុន្តែគាត់ត្រូវបញ្ជូនទៅពន្ធនាគារសិន ដើម្បីរង់ចាំឯកសារចុងក្រោយ។ អ្នកស្រីថា៖ ”ខ្ញុំ សម្ដែងជា លោកតា Santa Claus ដោយជូនរបស់របរក្នុងខ្លួន ទៅឱ្យអ្នកជាប់ក្នុងពន្ធនាគារដទៃទៀត ហើយរំសាយចោលនូវអ្វីដែលបានកើតចំពោះជីវិតរបស់ខ្ញុំ ក្នុងរយៈពែល ៥ឆ្នាំចុងក្រោយ ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ”៕
ប្រភព៖ ABC.net
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍