Justin Bieber អាចនឹងសម្ដែងជំនួស Paul Walker ក្នុងរឿង Fast 9
អាមេរិក៖ យោងតាមសារព័ត៌មាន Movie Pilot បានឱ្យដឹងថា តារាចម្រៀង Justin Bieber ទំនងជាត្រូវចូលសម្ដែងនៅក្នុងខ្សែភាពយន្ត ”Fast and Furious 9” ជាតួអង្គ Brian O’ Connor ទោះបីជា ផលិតកម្មមិនទាន់ធ្វើការប្រកាសជាផ្លូវការក៏ដោយ។ ពាក្យចចាមអារ៉ាម បានឱ្យដឹងដែរថា Justin Bieber អាចជាដៃគូរបស់តារាសម្ដែង Vin Diesel ដែលសម្ដែងជាតួអង្គ Dominic Toretto ឬ ជាដៃគូរបស់តារាសម្ដែង Lucas Black ដែលដើរតួជា Sean Boswell។ យ៉ាងណាមិញ គេមិនទាន់ច្បាស់ថា ផលិតកម្មនឹងប្រើប្រាស់បច្ចេកទេស CGI ដើម្បីបង្កើតជាតួអង្គ Brian ដូចកាលពីវគ្គមុន ឬ យ៉ាងណានោះទេ។
ប្រធានផលិតកម្ម NBC Universal លោក Ron Meyer បានបង្ហើបកាលពីពេលកន្លងទៅថា គេអាចនឹងរំលេចតួអង្គដែលសម្ដែងដោយ Walker នៅក្នុងខ្សែភាពយន្ត Fast and Furious 9 ក្នុងលក្ខណៈជាការស្រមៃតែប៉ុណ្ណោះ៕
ប្រភព៖ Wowfastcurios
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Justin Bieber

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍