កញ្ញា វី ដាណែត ចោទសួរប្រុសៗនូវសំនួរដ៏ចាក់ដោតមួយ
ភ្នំពេញ៖ កញ្ញា វី ឌីណែត បច្ចុប្បន្ននេះកញ្ញាកំពុងតែឡើងកូដយ៉ាងខ្លាំងជាមួយបទចម្រៀង និងចង្វាក់រាំរបស់គាត់ បញ្ចេញមកម្តងៗទស្សនិកជនដែលកំពុងទស្សនាមានការភ្ញាក់ផ្អើលចំពោះកាយវិការដ៏រស់រវើករបស់គាត់នៅពេលបញ្ចេញក្បាច់រាំម្តងៗ។ ប៉ុន្តែចម្លែកប៉ុន្មានថ្ងៃនេះ កញ្ញា វី ឌីណែត ហាក់បីដូចជាមានអារម្មណ៍ខុសប្លែកពីធម្មតា នៅពេលដែលឃើញរូបគាត់បង្ហោះសារដ៏ខ្លី អត្ថន័យជ្រាលជ្រៅ និងចាក់ដោតបេះដូងបុរសៗដែលចង់បានមិត្តស្រីស្មោះនឹងខ្លួន។
តែបែរជាកញ្ញា វី ដាណែត បានសួរតបទៅវិញថា “អ្នកស្រឡាញ់រកតែមនុស្សស្រីស្អាតហើយចង់ឱ្យគេស្មោះតែមានដែលធ្លាប់សួរខ្លួនឯងអត់? ថាធ្លាប់ស្មោះនឹងគេវិញ? ណ្ហើយ! ចុះខ្ញុំឆ្អែតនឹងពាក្យស្រឡាញ់របស់អ្នកខ្លាំងណាស់។” តើមានបុរសណាធ្វើឱ្យកញ្ញា វី ឌីណែត ឆ្អែតចិត្តដល់ម្លឹង បានជារូបគាត់ហ៊ាននិយាយពាក្យបែបនេះទៅកាន់បុរសៗ?
នេះគឺការពិតមួយដែលមនុស្សស្រីតែងតែចង់បានការស្មោះស្ម័គ្រពីមនុស្សប្រុស តែបើមិនក្បត់គេទេក៏គ្មានរឿងកើតឡើងដែរ។ ទស្សនិកជនបានដឹងហើយថា កញ្ញា វី ឌីណែត ជាតារាចម្រៀងមួយដួងដែលទទួលបានការគាំទ្រជាច្រើនពីសំណាស់មិត្តយុវវ័យ ហើយក៏ជាកូនស្រីតែម្នាក់គត់របស់ លោក ហួ ឡាវី ដែលបានឈានជើងចូលវិថីសិល្បៈ ហើយកំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំងនឹកស្មានមិនដល់៕
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍