Connect with us

គ្រប់សព្វ​តែម្តង​!​ ​ក្រៅពី​លក់​ស៊ុប​ ​និង​លៀស​ហាល​ ​ឥឡូវ​ហាង​ជី​ជី​ ​ក៏​មាន​លក់​បាយ​ស្រូប​ផង​ដែរ​

​ភ្នំពេញ​៖​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​MyTV​ ​Plus​ ​បាន​ជម្រាប​ជូន​ប្រិយមិត្ត​ពីមុខ​របរ​ក្រៅ​អាជីព​ ​សិល្បៈ​របស់​ពិធី​ការីនី​ពូកែ​កំប្លែង​របស់​ ​CBS​ ​កញ្ញា​មាន​អាជីវកម្ម​បើកហាង​ស៊ុប​ហិល​ផ្ទាល់ខ្លួន​មួយ​កន្លែង​ ​ព្រមទាំង​បាន​បន្ថែម​របរ​លក់​លៀស​ហាល​មួយទៀត​ដែរ​។​ ​លើស​ពីនេះ​កញ្ញា​ ​ជី​ជី​ ​ត្រូវ​បាន​គេ​កោតសរសើរ​ដោយខ្លួន​មាន​របរ​សុច​រិក​ទោះបីជា​របរ​តូចតាច​ក្តី​ ​ហើយក៏​មាន​មតិ​ខ្លះ​បាន​រិះគន់​គាត់​ថា​ជាតា​រា​លក់​លៀស​។​ ​មិន​ខ្វល់​នឹង​ការរិះគន់​របស់​អ្នកដទៃ​ ​កញ្ញា​ ​ជី​ជី​ ​បាន​យកពេល​វេលា​ទៅ​ស្វែងរក​អ្វី​ដែល​ថ្មី​សម្រាប់​ហាង​របស់​គាត់​។​ ​

ជាក់ស្តែង​ឥឡូវនេះ​ ​កញ្ញា​ ​ជី​ជី​ ​ក៏​មាន​លក់​ស្រូប​បន្ថែម​ទៀត​នៅ​ហាង​របស់​គាត់​ដើម្បី​ឱ្យ​ហាង​របស់​គាត់​កាន់តែ​សម្បូរ​បែប​។​ ​ជី​ជី​ ​បាន​ឲ្យដឹង​ថា​ ​បាយ​ស្រូប​នៅ​ហាង​របស់​គាត់​មាន​ពីរ​ប្រភេទ​គឺ​ ​បាយ​សាច់​ជ្រូក​ ​និង​ ​បាយ​សាច់​មាន់​ ​ដែល​មក​ជាមួយនឹង​ជ្រក់​ស្រួយ​ៗ​ ​ព្រមទាំង​ទឹកស៊ុប​ងាំ​ង៉ូវ​។​ ​ចំនែក​តម្លៃ​វិញ​គឺ​ ​បាយ​សាច់​ជ្រូក​ ​មានតម្លៃ​ ​៦០០០​ ​រៀល​ ​និង​ ​បាយ​សាច់​មាន់​មានតម្លៃ​ ​១២០០០​ ​រៀល​។​ ​បើ​ប្រិយ​មិត្ត​ចង់​ញុំា​ ​បាយ​សាច់​ជ្រូក​ ​និង​បាយ​សាច់​មាន់​របស់​កញ្ញា​ ​ជី​ជី​ ​ប្រិយមិត្ត​អាច​ទៅ​ញុំា​បាន​នៅ​ហាង​របស់​គាត់​ផ្ទាល់​ដែល​មាន​អាស័យ​ដ្ឋាន​នៅផ្ទះ​លេខ​ ​១២Eo​ ​ផ្លូវ១១២​ ​សង្កាត់​ផ្សារដេប៉ូ​ ​II​ ​ខណ្ឌ​ ​៧មករា​ ​រាជធានី​ភ្នំពេញ​ ​៕​

 

អត្ថបទ​៖​ ​ណា​រ៉ូ​ត​

Loading...

ពេញនិយម