Connect with us

ពិត​ទេ​ ​ក្មេង​ៗ​មើល​ទូរស័ព្ទ​យូរ​ ​អាច​កើត​អូ​ទីស្សឹម​?​

​ការដែល​ក្មេង​ជក់​លេង​ទូរ​សព្ទ​ទងប់ងុល​ ​១ថ្ងៃ​ៗ​កាន់​រាប់​ម៉ាង​ ​ធ្វើឲ្យ​ពួកគេ​លែង​សូវ​ខ្វល់​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​ ​ពិ​សេ​សប៉ា​ម៉ាក់​ ​ដូច្នេះហើយ​ទើប​មាន​មតិ​មួយចំនួន​លើកឡើង​ថា​ ​ក្មេង​ៗ​ដែល​កើត​អូ​ទីស្សឹម​បណ្តាល​មក​ពី​ការ​លេង​ទូរស័ព្ទ​ច្រើនពេក​។​

​ការ​លើកឡើង​ខាងលើ​ ​ត្រូវ​បាន​បាន​លោក​ ​ចាន់​ ​សារិ​ន​ ​នាយក​ប្រតិបត្តិ​ ​អង្គការ​ជំនួយ​នៃ​ក្តី​សង្ឃឹម​សម្រាប់​សហគមន៍​ ​ច្រានចោល​ ​ដោយ​អះអាង​ថា​ ​មកទល់​ពេលនេះ​ពុំ​មានការ​សិក្សា​ណាមួយ​បញ្ជាក់​ថា​ ​ក្មេង​ដែល​មើល​អេក្រង់​ទូរស័ព្ទ​ ​ឬ​ ​ថេប្លេ​ត​ ​ច្រើន​ ​កើត​អូ​ទីស្សឹម​នោះ​ទេ​។​ ​មូលហេតុ​ដែល​នាំឲ្យ​កូនក្មេង​កើត​អូ​ទីស្សឹម​ ​អាចម​ក​ពីក​ត្តា​តំណពូជ​ ​ឪពុក​ម្តាយ​មាន​ជំងឺ​ ​ម៉ា​ក់ៗ​ប្រើ​ថ្នាំ​ជ្រុល​ ​ឬ​ប្រើ​គ្រឿងញៀន​ ​និង​ថ្នាំពេទ្យ​ដោយ​គ្មាន​វេជ្ជបញ្ជា​ ​ជាដើម​។​

​លោក​បញ្ជាក់​ថា​ ​ករណី​ក្មេង​លេង​ទូ​រស​ព្ទទ​នេះ​គេ​គ្រាន់តែ​កំពុង​សង្ស័យ​ប៉ុណ្ណោះ​ ​តែ​ទោះ​បែបនេះ​ក្តី​លោក​ថា​ ​ម៉ាក់ប៉ា​មិន​ត្រូវ​បណ្តោយ​កូន​ចំណាយពេល​នៅ​លើ​អេក្រង់​យូរ​នោះ​ទេ​ ​ព្រោះ​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​ខួរក្បាល​ ​ភ្នែក​ខ្សោយ​ ​ឆាប់​ខឹង​មួរ​ម៉ៅ​ ​ឈឺក្បាល​ ​ប៉ះពាល់​ការ​គេង​ ​កើតជំងឺ​ផ្លូវចិត្ត​ ​ក្មេង​ខ្លះ​ងប់ងុល​នឹង​ទូរសព្ទ​ទៅជា​លែង​ខ្វល់​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​ ​ជំនួស​មកវិញ​នូវ​ភាព​ឯកោ​។​

​ការ​លេង​ទូ​សព្ទ​ទមិន​មែន​សុទ្ធតែ​អាក្រក់​ទាំងអស់​នោះ​ទេ​ ​បើសិនជា​យើង​ឲ្យ​កូន​មើល​ឲ្យបាន​ត្រឹមត្រូវ​ ​កំណត់ពេល​ច្បាស់លាស់​ ​ដោយមាន​ម៉ាក់ប៉ា​មើល​ជាមួយ​ចាំ​ជួយ​ពន្យល់​ប្រាប់​ ​គឺ​អាច​ឲ្យ​ក្មេងឆ្លាត​វាងវៃ​ទៀតផង​។​ ​លោក​ ​ចាន់​ ​សារិ​ន​ ​បញ្ជាក់​។​

​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​អង្គការសុខភាព​ពិភពលោក​ ​(​WHO​)​ ​បាន​ចេញ​គោលការណ៍​ណែនាំ​អំពី​ការ​មើល​អេក្រង់​ ​ទូរស័ព្ទ​ ​ថេប្លេ​ក​ ​និង​ឧបករណ៍​អេ​ឡិក​ត្រូ​និក​ផ្សេងទៀត​សម្រាប់​ក្មេង​ ​ដោ​យក្មេងៗ​អាយុ​ក្រោម​ ​១ឆ្នាំ​ ​មិន​ឲ្យ​សម្លឹង​មើល​អេក្រង់​ទាំងនោះ​ទេ​ ​ឯ​ក្មេង​ៗ​អាយុ​ក្រោម​ ​៥​ ​ឆ្នាំ​ ​ឲ្យ​សម្លឹង​មើល​អេក្រង់​មិន​លើស​ពី​ ​១ម៉ោង​/​ថ្ងៃ​៕​

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម