Connect with us

រយៈពេល៧ខែ មានយានយន្តចំនួនជាង ៣៦ម៉ឺនគ្រឿងបានចុះបញ្ជីរ តាមរយៈប្រព័ន្ធអនឡាញរបស់ក្រសួងសាធារណៈការ និង ដឹកជញ្ជូន

ភ្នំពេញ ៖ ចាប់តាំងពីខែមករា រហូតមកដល់ដើមខែ សីហា ឆ្នាំ២០១៨នេះ ការចុះបញ្ជីយានយន្តតាមប្រព័ន្ធអនឡាញ សរុបបានកើនឡើងដល់ចំនួន ៣៦៦ ៨៧៧ គ្រឿង នេះបើយោងតាមការចេញផ្សាយដោយអគ្គនាយកដ្ឋានដឹកជញ្ជូន នៃក្រសួង សាធារណៈការ និងដឹកជញ្ជូន ។
យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានដឹកជញ្ជូនបានអោយដឹងថា រយៈពេល៧ខែ មានរថយន្តចុះបញ្ជីសរុបចំនួន ៦២ ១៥១ គ្រឿង និង ម៉ូតូសរុបចំនួន ៣០៤ ៧២៦ គ្រឿង ។
បន្ទាប់ពីបានដាក់អោយដំណើរការនៅក្នុងខែសីហា ឆ្នាំ២០១៦មក ការចុះបញ្ជីយានយន្តដោយដៃ មិនមានទៀតនោះទេ ដោយម្ចាស់យានយន្ត តម្រូវអោយចុះបញ្ជី ដោយផ្ទាល់តាមប្រព័ន្ធអន ឡាញ ឬ អាចចុះបញ្ជីតាមហាងលក់យានយន្ត ឬ អាចទៅចុះបញ្ជីដោយផ្ទាល់តាមរយៈក្រសួង និង អគ្គនាយកដ្ឋានដឹកជញ្ជូន ឬ នៅតាមមន្ទីររាជធានី ខេត្ត ។
គួររំលឹកថា ការបើកអោយមានការចុះបញ្ជីយានយន្តតាមរយៈប្រព័ន្ធអនឡាញនេះ បានធ្វើឡើង ក្រោមកិច្ចសហការរវាងក្រសួងសាធារណៈការនិងដឹកជញ្ជូន ជាមួយទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន (JICA) ដោយប្រើប្រាស់ថវិកាប្រមាណ ៤លានដុល្លាអាមេរិក ដែលមានយៈពេល ៣ ឆ្នាំ ដោយគិតចាប់ពីឆ្នាំ ២០១៦ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម