កូនស្រីច្បងអាយុ៣ឆ្នាំរបស់តារាចម្រៀង Kratie បានធ្វើឱ្យឪពុកម្តាយរំភើបចិត្តក្នុងថ្ងៃកំណើត
ថៃ៖ តារាចម្រៀងអ្នកនាង Kratie Supaksorn ថ្មីៗនេះបានបង្ហាញពីសុភមង្គលគ្រួសារខ្លួនដែលមានសា្វមីល្អ ជាពិសេសគឺទទួលបានកូនស្រីម្នាក់ដែលដើរគន្លងធម៌ ទើបតែមានអាយុ៣ឆ្នាំ។
រូបភាពជាច្រើនសន្លឹកបានបង្ហាញថា កូនស្រីច្បងរបស់អ្នកនាងបានក្រាបសំពះ និងថើបជើងរបស់ឪពុកម្តាយខ្លួនដែលមើលទៅពិតជាប្រកបទៅដោយភាពកតញ្ញូនៅក្នុងខ្លួនដែលមនុស្សជាច្រើនឃើញហើយគឺទប់ចិត្តមិនសរសើរមិនបានឡើយ។ អុ្នកនាងបានបង្ហាញអារម្មណ៍រំភើបរបស់ខ្លួនដោយរៀបរាប់នៅលើគណនេយ្យ Instagram របស់ខ្លួនថា “ ម៉ាក់ពិតជាមានមោទនភាពចំពោះកូនណាស់ដែលកូនទើបតែមានអាយុ ៣ឆ្នាំសោះតែកូនជាក្មេងដែលឆ្លាត រយៈពេល៩ខែ១០ថ្ងៃដែលម៉ាក់បានពរពោះកូន ទោះបីជាមានការពិបាក និងនឿយហត់ក៏ពិតមែន ប៉ុន្តែវាពិតជាមានតម្លៃណាស់”។ គួរបញ្ជាក់ផងដែរថា អ្នកនាងមានកូនស្រីមួយ ប្រុសមួយ ហើយអ្នកនាងតែងតែចំណាយពេលជាមួយគ្រួសារក្រោយទំនេរពីការងារ៕
កែសម្រួល៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured
- Kratie Supaksorn
- តារាថៃ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍