យុវតីម្នាក់បាន Cover ចម្រៀងទាំង១១ភាសាក្នុងរឿង Friend Zone បានយ៉ាងពិរោះ
ភ្នំពេញ៖ យុវតីដែលជាតារា Youtube ជនជាតិខ្មែរម្នាក់បាន Cover ចម្រៀងក្នុងរឿង Frindzone បានរហូតដល់ ១១ភាសាបានយ៉ាងពិរោះ នៅក្នុងបទចម្រៀងដែលមានចំណងជើងថា “គិតច្រើន” ដែលនៅក្នុងរឿងមានតែ៩ ភាសាតែប៉ុណ្ណោះ ប៉ុន្តែកញ្ញាបានធ្វើការស្រាវជ្រាវ ២ភាសាបន្ថែមទៀតដោយខ្លួនឯងដែលត្រូវចំណាយរយៈពេល៤ថ្ងៃក្នុងការកែសម្រួល lyric និងបានបញ្ចាប់វីដេអូទាំងមូលក្នុងរយៈពេល១សប្តាហ៍។
មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាត តែកញ្ញា សេង ពេជ្រស្រីពៅ ថែមទាំងមានទេពកោសល្យពីកំណើតខាងផ្នែកសិល្បៈផងដែរ ដែលកញ្ញាបាន Cover ចម្រៀងជាច្រើននៅក្នុង Channel Youtube ផ្ទាល់របស់ខ្លួន។ អ្វីដែលពិសេសជាងនេះទៅទៀត កញ្ញាក៏បានចូលរួមប្រកួតចម្រៀងជាក្រុម( Battle of the band) នៅ Hardrock café ហើយក្រុមរបស់កញ្ញាដែលមានឈ្មោះ De’first បានលើកយកបទចម្រៀង Original ដែលនិពន្ធដោយក្រុមរបស់ខ្លួនផ្ទាល់ហើយក៏ទទួលបានជោគជ័យពីមួយវគ្គទៅមួយវគ្គរហូតអាចឈានដល់វគ្គផ្តាច់ព្រ័ត្រដែលនឹងធ្វើឡើងនៅថ្ងៃទី២៥ ខែឧសភានេះ។
មិនត្រឹមតែប៉ុណ្ណោះ កញ្ញាធ្លាប់បានបណ្តាក្រុមហ៊ុនតូចធំមួយចំនួនអញ្ជើញជាតារាកិត្តិយសក្នុងកម្មវិធីប្រគុំតន្ត្រីនៅតាមស្ថាប័ននាៗដែលធ្វើឱ្យកញ្ញាពិតជាមានភាពមមាញឹកគួរសមនៅក្នុងអាជីពរបស់ខ្លួន។
ចង់ដឹងថាកញ្ញាមានសម្ថភាពប៉ុណ្ណាតោះទស្សនាវីដេអូទាំងអស់គ្នា៖
អត្ថបទ៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍