ចន ច័ន្ទលក្ខិណា សុំទោស វ៉ាន់ ម៉ូនិច ដែលខ្លួនថ្លើមធំហ៊ាននិយាយពីរឿងផ្ទាល់ខ្លួនរបស់គាត់
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ អ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាជាតារាសម្តែងជើងចាស់ដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជា ហើយក៏ជាប្រធានសមាគមសិល្បករខ្មែរផងដែរនោះ បានបញ្ចេញមតិរិះគន់ចំពោះអ្នកនាង វ៉ាន់ ម៉ូនិច បន្ទាប់ពីគាត់បានបង្ហោះវីដេអូរបស់គាត់ដែលគាត់បានបើកបររថយន្តតម្លៃថ្លៃក្នុងល្បឿនលឿន។
ទ្រាំនឹងការរិះគន់របស់អ្នកនាង ចន ច័ន្ទលក្ខិណា មិនបាន អ្នកនាង វ៉ាន់ ម៉ូនិច ក៏បានបង្ហោះសារតបទៅវិញដោយខ្លួនបានសរសេរថា “មុននឹងគាត់ធ្វើអ្វីគាត់ចេះគិតខ្លួនឯងហើយ ហើយគាត់ក៏បានពិនិត្យផ្លូវមុនដែរមុននឹងគាត់សាកឡានរបស់គាត់នោះ ហើយគាត់ក៏មិនបានបើកលឿនយូរនោះទេ ពោលគឺពេលគាត់បិទវីដេអូភ្លាម គាត់បើកធម្មតាវិញភ្លាម។”
បន្ទាប់ពីបានឃើញសាររបស់អ្នកនាង វ៉ាន់ ម៉ូនិច តបទៅវិញ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានបង្ហោះសារមួយទៀតដោយខ្លួនបានសុំទោសទៅកាន់អ្នកនាង វ៉ាន់ ម៉ូនិច វិញ ដោយខ្លួនបាននិយាយថា “សុំទោសលោកជំទាវ ដែលនាងខ្ញុំថ្លើមធំហ៊ាននិយាយប៉ះពាល់លោកជំទាវ។ នាងខ្ញុំលែងហ៊ាននិយាយទៀតហើយ ឋានៈធំផង អាងខ្នងប្តីប្តឹងឯងទៀត។ កាលនៅជាអ្នកសិល្បៈដូចសម្តីមិនបែបនេះទេ កាលហ្នឹងឯងខំការពារទៀត”។ គួរបញ្ជាក់ផងដែរថា អ្នកនាង វ៉ាន់ ម៉ូនិច មិនទាន់បានតបតជាមួយសារចុងក្រោយរបស់អ្នកនាង ចន ច័ន្ទលក្ខិណា នោះទេ៕
អត្ថបទ៖ ណារ៉ូត
- អត្ថបទទាក់ទង :
- ចន ច័ន្ទលក្ខិណា

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍