នាយករដ្ឋមន្ត្រីប៊ូតាន់ យកពេលទំនេរ ដើម្បីព្យាបាលប្រជាជនឥតគិតថ្លៃ
ប៊ូតាន់៖ ក្រៅពីតួនាទីជានាយករដ្ឋមន្ត្រី លោក Lotay Tshering គឺជាវេជ្ជបណ្ឌិតវះកាត់ម្នាក់ផងដែរ។ នៅរៀងរាល់ថ្ងៃសោរ៍ ពេលទំនេរពីការងារប្រទេសជាតិ លោកបានពិនិត្យ និងព្យាបាលជំងឺ សម្រាប់ប្រជាជនប៊ូតាន់ នៅមន្ទីរពេទ្យជាតិ Jigme Dorji Wangchuck ដោយកាលពីសប្ដាហ៍មុន លោកនាយករដ្ឋមន្ត្រី បានវះកាត់តម្រងនោមឱ្យអ្នកជំងឺម្នាក់ ដោយជោគជ័យ។
ថ្លែងប្រាប់សារព័ត៌មានកាលពីពេលថ្មីៗនេះ លោក Tshering បានឱ្យដឹងថា នេះជាការកាត់បន្ថយស្ដ្រេស ដ៏មានប្រសិទ្ធភាព។ នាយករដ្ឋមន្ត្រីដែលមានវ័យ ៥០ឆ្នាំបានបន្តថា អ្នកខ្លះ ចូលចិត្តលេងវាយកូនគោល និង បាញ់ធ្នូ តែគាត់ចូលចិត្តធ្វើការវះកាត់ឱ្យអ្នកជំងឺ។ មិនតែប៉ុណ្ណោះ នៅរៀងរាល់ព្រឹកថ្ងៃព្រហស្បតិ៍ លោកជាទីប្រឹក្សារបស់ក្រុមគ្រូពេទ្យ និងអ្នកហាត់ការផងដែរ។
លោក Tshering ដែលឆ្លងកាត់ការបណ្ដុះបណ្ដាល នៅបង់ក្លាដេស ជប៉ុន អូស្ត្រាលី និងសហរដ្ឋអាមេរិក បានចាប់ផ្ដើមឈានជើងចូលនយោបាយ កាលពីឆ្នាំ២០១៣ តែគ្រានោះ លោក ពុំសូវទទួលបានជោគជ័យឡើយ។
លោកនាយករដ្ឋមន្ត្រីប៊ូតាន់ ប្រាប់ថា គាត់តែងតែបើកបររថយន្តដោយខ្លួនឯង នៅក្នុងរដ្ឋធានី Thimphu ដើម្បីទៅកន្លែងធ្វើការពីថ្ងៃចន្ទ ដល់ សុក្រ ប៉ុន្តែគាត់បង្ហើបថា គាត់ចង់តែបត់រថយន្ត ឆ្ពោះទៅមន្ទីរពេទ្យ ដើម្បីជួយដល់អ្នកជំងឺ៕
ប្រភព៖ Inquirer
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍