កម្ពុជា នឹងធ្វើការជ្រើសរើសកីឡាករ កីឡាការនី ការ៉ាតេ ជម្រើសជាតិ ឆ្នើមអោយទៅទទួលការហ្វឹកហាត់នៅប្រទេសអ៊ីតាលី មុនព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០១៩
ភ្នំពេញ ៖ ក្នុងជំនួបជាមួយលោកសាស្ត្រាចារ្យ GIUSEPPE ROMANO គ្រូការ៉ាតេអ៊ីតាលី នៅថ្ងៃទី ៦ ខែសីហា ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានស្នើសហព័ន្ធកីឡាការ៉ាតេកម្ពុជា រៀបចំផែនការសកម្មភាព និងគម្រោងថវិកាឲ្យបានច្បាស់លាស់ ។
បើតាមឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដែលប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជាផងនោះ បានអោយដឹងថា ការរៀបចំថវិកានេះ គឺដើម្បីអាចអោយលោកសាស្ត្រាចារ្យ អាចមកបង្ហាត់ដល់កីឡាករ កីឡាការនី ការ៉ាតេជម្រើសជាតិកម្ពុជា ទាំងនៅក្នុងប្រទេស កម្ពុជា ក៏ដូចជា ការជ្រើសរើស និងបញ្ជូនកីឡាករ កីឡាការនីកម្ពុជាឆ្នើមមួយចំនួនទៅហ្វឹកហាត់ ដកស្រង់ បទពិសោធន៍ នៅប្រទេសអ៊ីតាលី ដើម្បីត្រៀមលក្ខណៈចូលរួមប្រកួត និងដណ្តើមបានមេដាយនៅក្នុងព្រឹត្តិការណ៍ កីឡា SEA GAME ឆ្នាំ ២០១៩ និងព្រឹត្តិការណ៍ប្រកួតកីឡាការ៉ាតេ បន្តបន្ទាប់ខាងមុខ ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានអរគុណ យ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់លោកសាស្ត្រាចារ្យ GIUSEPPE ROMANO ហើយបានគូសបញ្ជាក់អំពី កិច្ចខិតខំប្រឹងប្រែងរបស់សហព័ន្ធកីឡាការ៉ាតេកម្ពុជា ក្នុងការបង្កើនសមត្ថភាពកីឡាករ កីឡាការនី ការ៉ាតេ ជម្រើសជាតិកម្ពុជា តាមរយៈការបញ្ជូនកីឡាការ កីឡាការនីចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡាជាតិ និង អន្តរជាតិ និងការអញ្ជើញគ្រូបង្ហាត់បរទេស ជាពិសេស មកពីប្រទេសជប៉ុន មកធ្វើការហ្វឹកហាត់ផ្ទាល់ នៅប្រទេសកម្ពុជា ដើម្បីត្រៀមលក្ខណៈចូលរួមការប្រកួតដណ្តើមយកមេដាយនៅក្នុងការប្រកួតក្នុងកីឡា SEA GAEME នៅឆ្នាំខាងមុខៗ និងជាពិសេស នៅក្នុងការប្រកួតកីឡា SEA GAME ឆ្នាំ ២០២៣ ដែលព្រះ រាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ។
ដោយឡែក លោកសាស្ត្រាចារ្យ GIUSEPPE ROMANO បានបង្ហាញនូវសុទ្ឋិនិយមចំពោះសក្តានុពល និង ទេព្យកោសល្យរបស់កីឡាករ កីឡាការនីការ៉ាតេកម្ពុជា ព្រមទាំង បានវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យក្នុងការអភិវឌ្ឍវិស័យកីឡាការ៉ាតេកម្ពុជា ។ ជាមួយគ្នានេះផងដែរ, លោក សាស្ត្រាចារ្យ GIUSEPPE ROMANO សន្យានឹងខិតខំដើម្បីជួយលើកកំពស់សមត្ថភាពកីឡាករ កីឡាការនី ការ៉ាតេកម្ពុជាបន្ថែមទៀត ដើម្បីឈានទៅដណ្តើមមេដាយក្នុងព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME ឆ្នាំ ២០១៩ ខាងមុខនេះ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍