ឆាយ វិរៈយុទ្ធ ទទួលបានកាដូជាទីគាប់ចិត្តពីភរិយា
ភ្នំពេញ៖ ទស្សនិកជនប្រាកដជាស្គាល់លោកច្បាស់ហើយម្ចាស់បទ “ទឹកលុយសម្លាប់ទឹកចិត្តខ្ញុំ” ក្នុងពេលថ្មីៗនេះ លោកទើបតែទទួលបានកាដូពីភរិយាជាទីគាប់ចិត្ត ហើយជាលើកទីមួយហើយដែលសប្បាយចិត្តជាងអ្វីៗទៅទៀត។
លោក ឆាយ វិរៈយុទ្ធ បានសម្រេចចិត្តបញ្ចប់ភាពនៅលីវរបស់លោកហើយក៏បានចាប់ដៃគ្នារៀបការជាមួយភរិយាដ៏ស្រស់ស្អាត ក្រោមដំបូលសុភមង្គល អស់រយៈពេលជាច្រើនខែមកហើយ តែលោកមិនទាន់បានបុត្រជាចំណងមេត្រីដូចគេនៅឡើយ។ ព័ត៌មានដែលធ្វើឱ្យលោក ឆាយ វិរៈយុទ្ធ សប្បាយចិត្តលើសពីអ្វីៗទាំងអស់នោះ គឺជាកាដូដ៏ធំមួយដែលភរិយារបស់លោកបានផ្តល់ឱ្យ។
លោក ឆាយ វិរៈយុទ្ធ បាននិយាយ MYTV PLUS ថានេះជីវិតថ្មីរបស់ខ្ញុំ ដែលភរិយាបានផ្តល់ឱ្យ ហើយគាត់ជាកូនដំបូងសម្រាប់ជីវិតខ្ញុំ គាត់បានកើតនៅក្នុងផ្ទៃរបស់ភរិយាខ្ញុំបាន 20សប្តាហ៍ 6ថ្ងៃហើយ។ លោក ឆាយ វិរៈយុទ្ធ គាត់ក៏បានសូមអរគុណដល់ទស្សនិកជនដែលតែងតែបារម្មណ៍ពីគ្រួសាររបស់គាត់ ជាពិសេសក៏អរគុណដល់ទស្សនិកជន ដែលបានបន្តនៅការគាំទ្រដល់រូបគាត់ ហើយគាត់នឹងសន្យាថា លោកត្រៀមខ្លួនជាស្រេចសម្រាប់ចេញនៅអាប៊ុមថ្មីៗដើម្បីបំរើចំណីអារម្មណ៍ទស្សនិកជនបន្ថែមទៀត៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- ឆាយ វីរៈយុទ្

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍