“សោភ័ណតន្ត្រី CTN” សប្តាហ៍នេះ លោក អ៊ុក ណារីម និងធ្វើឱ្យកក្រើកឆាក CTN ជាមួយដៃគូអ្នកនាង ឆោម ឆពុំ
ភ្នំពេញ៖ តារាចម្រៀងសម្លេងយ៉ាងក្រអួន លោក អ៊ុក ណារីម នឹងឡើងមកជាគូអង្រួនឆាកតន្ត្រីកម្មវិធី “សោភ័ណតន្ត្រី CTN” ។ សម្រាប់សប្តាហ៍នេះ ការប្រគុំតន្ត្រី “សោភ័ណតន្ត្រី CTN” នឹងមានតារាចម្រៀង ល្បីៗ សុទ្ធសឹងតែជាតារាកំពុងពេញនិយមដែលស្ថិតក្នុងចិត្តរបស់ទស្សនិកជនដូចជា៖
- តារាចម្រៀងសសម្លេងក្រអួនក្រអៅ លោក អ៊ុក ណារីម និង អ្នកនាង ឆោម ឆពុំ
- អ្នកនាង សុន សន្យា នឹងចូលរួមបកស្រាយចំរៀងជាភាសាអង់គ្លេស
- លោក ជី វីរះ
- ក្រុមល្ខោនបាសាក់ មន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តត្បូងឃ្មុំ
- លោក សេង តារា នឹងលើកយក បទ “បងស្រែកច្រៀងម្តេចនាងយំ” មកបរិយាយ នាសប្ដាហ៍នេះផងដែរ។
លោក អ៊ុក ណារីម និង អ្នកនាង ឆោម ឆពុំ
អ្នកនាង សុន សត្យា
លោក ជី វីរៈ
មិនត្រឹមតែប៉ុណ្ណឹងនោះទេ ទស្សនិកជននឹងផ្ទុះសំណើចឥតឈប់ឈរតាំងពីដើមកម្មវិធីរហូតដល់ចប់កម្មវិធី ធានាថាសើចៗឡើងហូរទឹកភ្នែក ជាមួយក្រុមកំប្លែង នាយ កុយ។
កម្មវីធី “សោភ័ណតន្ត្រី CTN” មានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ CTN និង Page CTN TV នៅថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១២:០០ថ្ងៃត្រង់ ដល់ម៉ោង ២ ថ្ងៃត្រង់ នៅស្ទូឌីយោ CTN ឬស្សីកែវ ៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- CTN TV
- សោភ័ណតន្ត្រី CTN

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍