បុរសសម្គមម្នាក់ ខិតខំហាត់រហូតមានសាច់ដុំដូចតារាក្នុងដួងចិត្ត Captain America
ឥណ្ឌា៖ ដោយសារតែការស្រឡាញ់ចំពោះតារាក្នុងដួងចិត្ត Captain America បុរសជនជាតិឥណ្ឌាម្នាក់ បានប្រែក្លាយរាងកាយរបស់ខ្លួនពីស្គម រហូតដល់មានសាច់ដុំ។ បន្ទាប់ពីបានឃើញតួអង្គ Captain America ដែលសម្ដែងដោយ Chris Evens កាលពីឆ្នាំ២០១១ បុរសដែលមានឈ្មោះថា Anurag Kumar Chaurasia បានព្យាយាមហាត់រហូតធ្វើឱ្យសុបិនក្លាយជាការពិត។
Chaurasia បានបង្ហើបថា Captain America ជាអ្នកលើកទឹកចិត្តឱ្យខ្លួនព្យាយាម។ គេបន្តថា ពេលទស្សនា គេអាចយល់ពីអារម្មណ៍របស់តួអង្គខាងលើ នៅពេលដែលគាត់មានអារម្មណ៍ខឹង អស់សង្ឃឹម និងស្រឡាញ់ ដោយពេលខ្លះ គាត់យំ ឬសើចជាមួយ Captain ថែមទៀតផង។
បុរសខាងលើ ប្រាប់ថា គាត់បានហាត់តាំងពីឆ្នាំ២០១១ តែពេលខ្លះគេ មានអារម្មណ៍ថា ចង់បោះបង់ផងដែរ។ ក៏ប៉ុន្តែ ក្រោយពីទស្សនារឿង Captain America រួច គេបានប្ដេជ្ញាចិត្តតាំងពីពេលនោះមក៕
ប្រភព៖ Elite Readers
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍