កញ្ញា សួស វីហ្សា និងគូស្នេហ៍ ធ្វើពិធីឡើងគេហដ្ឋានថ្មី
ភ្នំពេញ៖ កញ្ញា សួស វីហ្សា តារាចម្រៀងមួយរូបដែលមានទស្សនិកជនគាំទ្រជាច្រើនកំពុងរងចាំមើលថា តើពេលណាកញ្ញា និង គូស្នេហ៍ លោក ថមមី ចូលរោងការ ។
តារាចម្រៀងដ៏ល្បីម្នាក់នេះមានទំនាក់ទំនងជាមួយ លោក ថមមី អស់ពេលជាច្រើនឆ្នាំមកហើយ ក៏បានសាងអនុស្សាវរីយ៍ស្អិតល្មួត ផ្អែមល្ហែម ជាមួយគ្នា មិនថានៅក្នុងប្រទេសនោះទេ សូម្បីតែទៅក្រៅប្រទេស ក៏អ្នកទាំងពីរមិនចោលគ្នាដែរ។ កញ្ញា សួស វីហ្សា បានប្រារព្ធពិធីឡើងគេហដ្ឋានថ្មីនៅថ្ងៃជោគថ្ងៃជយ័ថ្ងៃសិរីមង្គល ត្រូវថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ហើយជាថ្ងៃដ៏រីករាយនិងមានសុភមង្គលបំផុតសម្រាប់កញ្ញា សួស វីហ្សា និង លោក ថមមី ។
ប៉ុន្តែកញ្ញា សួស វីហ្សា និង លោក ថមមី ក៏បានសុំអភយ័ទោសទុកជាកមុនដោយមិនបានអញ្ជើញមិត្តភ័ក្ដិសិល្បករ សិល្បការិនី និង ភ្ញៀវកិត្តិយសទាំងអស់គ្នាទេ។ នេះជាផ្ទះថ្មីដំបូងរបស់ កញ្ញា សួស វីហ្សា និង លោក ថមមី សម្រាប់រស់នៅនាពេលថ្ងៃអនាគត។
ទស្សនិកជនស្ងើចសរសើរមិនដាច់ពីមាត់ ចំពោះក្តីស្នេហ៍របស់អ្នកទាំងពីរ ដោយមានការតស៊ូជាមួយគ្នារហូតមានផ្ទះរួមគ្នាបែបនេះ៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- សួស វីហ្សា

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍