វាគ្មិនកិត្តិយសដែលមានប្រវត្តិរស់នៅលើគំនរសំរាមនឹងបកស្រាយពីជីវប្រវត្តិរបស់ខ្លួនក្នុងកម្មវិធី...
ភ្នំពេញ៖ ពីក្មេងដែលរស់នៅលើគំនរសំរាមបានតស៊ូខំប្រឹងរៀនរហូតបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ ព្រោះតែជីវភាពក្រខ្សត់បានធ្វើឱ្យបងប្អូនស្រី២នាក់ដែលមានឈ្មោះ អោក ណៃហៀង និង អោក ណៃហួយ បានបង្ខំចិត្តចាកចេញពីឪពុកម្តាយតាំងពីតូចដើម្បីទទួលបានការអប់រំរហូតធ្លាក់ខ្លួនរស់នៅលើគំនរសំរាមស្ទឹងមានជ័យស្ទើររាល់ថ្ងៃតាំងពីព្រលឹមទល់ព្រលប់ដើម្បីបានអាហារបំពេញក្រពះ។
ក្រោយមកអ្នកទាំងពីរបានផ្ញើខ្លួនជាមួយ Cambodia Children’s Fund ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយដែលផ្តួចផ្តើមដោយលោក Scott Neeson ដែលបានជួយអ្នកទាំងពីរប្រែក្លាយពីក្មេងរើសសំរាមឱ្យក្លាយជាបញ្ញវន្ត បញ្ចប់ថ្នាក់បរិញ្ញាប័ត្រ និងទទួលបានការងារល្អរៀងខ្លួន ហើយអ្នកទាំងពីរនឹងចូលរួមធ្វើជាវាគ្មិនកិតិ្តយសនៅក្នុងកម្មវិធី My Life On The Stage នាពេលខាងមុខនេះដើម្បីបង្ហាញពីការតស៊ូរបស់ខ្លួន និងជួយជំរុញទឹកចិត្តដល់អ្នកដែលកំពុងត្រូវការកំលាំងចិត្ត៕
អត្ថបទ៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍