LOLC ដាក់ជួញដូរមូលបត្របំណុលនៅក្នុងផ្សារហ៊ុន
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLCបោះផ្សាយមូលបត្របំណុលសាជីវកម្ម ដាក់ជួញដូរជាសាធារណៈ នៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) នៅថ្ងៃម្សិលមិញនេះនៅ ថ្ងៃទី ១០ ឧសភា ២០១៩។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC បានប្រមូលទុន ២០ លានដុល្លារ បានដោយជោគជ័យសម្រាប់ពង្រីកអាជីវកម្មរបស់ខ្លួន ដោយការបោះផ្សាយមូលបត្របំណុល ២ ប្រភេទ រួមមានមូលបត្របំណុល ដែលមានការធានាលើហានិភ័យអត្រាប្តូរប្រាក់ និងមូលបត្របំណុលមិនមានធានាហានិភ័យអត្រាប្តូរប្រាក់។
ក្រុមហ៊ុន Yuanta Securities ធានាទិញមូលបត្របំណុលនេះ ហើយត្រូវបានទិញបន្តដោយវិនិយោគិនស្ថាប័នក្នុងអត្រាការប្រាក់ ៨ ភាគរយសម្រាប់មូលបត្របំណុល ដែលមានការធានាលើហានិភ័យអត្រាប្តូរប្រាក់ និងអត្រាការប្រាក់ ៩ ភាគរយសម្រាប់មូលបត្របំណុលមិនមានធានាហានិភ័យអត្រាប្តូរប្រាក់។ មូលបត្របំណុលសរុប ៨០ ម៉ឺនប័ណ្ណត្រូវបានបោះផ្សាយ និងលក់ចេញក្នុងតម្លៃ ១០ ម៉ឺនរៀលក្នុង ១ ប័ណ្ណ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍