អ្នកនាង ចន ច័ន្ទលក្ខិណា និងលោក ហេង ឡុង មិនរវល់នឹងអ្នកជេរពេបជ្រាយគាត់ដោយសារជាប់រវល់...
ភ្នំពេញ៖ ប្រធានសមាគមសិល្បករខ្មែរ ហើយក៏ជាតារាសម្តែងជើងចាស់ដ៏ល្បី អ្នកនាង ចន ច័ន្ទលក្ខិណា ជារឿយៗតែងតែចេញមុខបញ្ចេញមតិចំពោះរឿងរបស់តារានានាក្នុងវិស័យសិល្ប:។
យ៉ាងណាមិញនៅពេលដែលគាត់បញ្ចេញមតិរិះគន់ម្តងៗ គាត់តែងតែទទួលបាននូវមតិរិះគន់ពីមហាជនមកវិញ។ ទោះបីជាយ៉ាងណាក៏ដោយអ្នកនាង ចន ច័ន្ទលក្ខិណា នៅតែបន្តការបញ្ចេញមតិរិះគន់ក្នុងន័យស្ថាបនារបស់គាត់ដដែល។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះរូបថតជាមួយស្វាមីរបស់គាត់ លោក ហេង ឡុង ដោយបានសរសេរថា ”អ្នករវល់ជេរ និង ពេបជ្រាយពួកខ្ញុំ ពួកខ្ញុំរឹតតែរវល់ចេញទៅបំពេញការងារនៅក្រៅ”។ នេះបញ្ជាក់ឱ្យឃើញថា អ្នកនាង ចន ច័ន្ទលក្ខិណា និងស្វាមីរបស់គាត់ មិនបានយកពេលវេលារបស់គាត់ ទៅខ្វល់ខ្វាយពីអ្នកដែលតែងតែគិតអវិជ្ជមានលើពួកគាត់នោះទេ ពោលគឺពួកគាត់យកពេលវេលារបស់គាត់ទៅបំពេញការងាររបស់គាត់វិញ៕
អត្ថបទ៖ ណារ៉ូត
- អត្ថបទទាក់ទង :
- Featured
- ចន ច័ន្ទលក្ខិណា
- ពត៌មានតារា
- ហេង ឡុង

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍