Connect with us

អាជ្ញាធរ​ក្រុងភ្នំពេញ​ ​បកស្រាយ​ពី​រូបភាព​កាត់​គាស់​ដាក់​លូ​ ​ដែល​កំពុង​កក្រើក​បណ្ដាញ​សង្គម​

រាជធានី​ភ្នំពេញ​៖​ ​យោង​តាម​គណនី​ហ្វេ​សប៊ុ​ក​ឈ្មោះថា​ ​”​សាធារណការ​ ​រាជធានី​ភ្នំពេញ​”​ ​បាន​សរសេរ​ផ្សាយ​ ​កាលពី​យប់​ថ្ងៃទី១៤​ ​ខែឧសភា​ ​ឆ្នាំ២០១៩ថា​ ​ការ​ដាក់​លូ​ក្នុង​សាច់​ផ្លូវ​ ​ក្នុង​តំបន់​ចាក់​អង្រែ​ ​គឺ​ដោយសារ​ផល​ប៉ះពាល់​ដោយ​បណ្តាញ​ខ្សែកាប​អគ្គិសនី​ក្រោម​ដី​តង់ស្យុង​ខ្ពស់​ ​បង្គោល​អគ្គិសនី​ ​ដើមឈើ​ ​និង​បំពង់​មេ​រដ្ឋាករទឹក​រត់​ ​នៅ​ក្រោម​ចិញ្ចើម​ផ្លូវជាតិ​លេខ២​ ​ចាក់​អង្រែ​។​ ​ការដ្ឋាន​ដាក់​បណ្តាញ​លូ​មេ​ ​មិន​អាច​ដាក់ក្រោម​ចិញ្ចើម​ផ្លូវ​បាន​ ​លើ​កំណាត់​ចិញ្ចើម​ផ្លូវ​ប្រវែង​ ​៦៥០ម​ ​នៃ​ប្រវែង​ដាក់​លូ​សរុប​ ​៤២០០ម​ ​ដោយ​ពង្វាង​ការ​ដាក់​លូ​ក្នុង​សាច់​ផ្លូវ​វិញ​។​

​ប្រភព​ដដែល​បន្ត​ថា​ ​ដើម្បី​ចៀសវាង​ផល​ប៉ះពាល់​ដាច់​ចរន្ត​អ​គ្គ​សនី​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​ដែល​បណ្តាល​មក​ពី​ការ​រុះរើ​បណ្តាញ​អគ្គិសនី​ក្រោម​ដី​តង់ស្យុង​ខ្ពស់​ ​ការ​ចំណាយ​ថវិកា​អស់​ច្រើន​ ​ពេលវេលា​យូរ​ ​និង​ដើម្បី​ជំរុញ​ការ​ដោះស្រាយ​បញ្ហា​ទឹក​លិច​ធ្ងន់ធ្ងរ​ឱ្យ​ទាន់​ក្នុង​រដូវវស្សា​នេះ​ ​ក្រុមហ៊ុន​ម៉ៅការ​សាងសង់​ ​បាន​ស្នើសុំ​ដាក់​លូ​ក្នុង​សាច់​ផ្លូវ​ ​ដោយ​ធានា​ជួសជុល​អោយ​បាន​ដូចដើម​ ​ឯ​ការ​ចំណាយ​ជា​បន្ទុក​របស់​ក្រុមហ៊ុន​ផ្ទាល់​។​

​ការ​បកស្រាយ​បំភ្លឺ​នេះ​ ​គឺ​បន្ទាប់ពី​ ​មានការ​បង្ហោះ​ចែកចាយ​រូបភាព​កាត់​គាស់​ដាក់​លូ​ ​នៅក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុ​ក​ ​កាលពី​ថ្ងៃទី១៤​ ​ខែឧសភា​ ​ឆ្នាំ២០១៩​៕​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម