សមាគមរួបរួមពលរដ្ឋកម្ពុជា និង ជប៉ុន បានដាក់បង្ហាញសិល្បៈបុរាណ្យខ្មែរក្នុងពិធីបុណ្យ ដុងតាក់គឹ នៅប្រទេសជប៉ុន
ភ្នំពេញ៖ នេះជាលើកដំបូងរបស់កូននាយ ឆើត លោក គីន សានរៃយ៉ា បានធ្វើដំណើរទៅទស្សនកិច្ច ដើម្បីបង្ហាញពីអត្តសញ្ញាណជាតិខ្មរ នៅលើទឹកដីទីក្រុង ហ្វុកូកាក់ ប្រទេសជប៉ុន សិល្បករមួយក្រុមមកពីប្រទេសកម្ពុជាដែលដឹកនាំដោយលោក នូ សុផេន សព្វថ្ងៃនេះលោក កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីពលរដ្ឋខ្មែរ មិងប្រជាជនជប៉ុន។ ក្រៅពីភាពលេចធ្លោក្នុងក្បួនដង្ហែរប្រចាំឆ្នាំរបស់ជប៉ុន សិល្បករខ្មែរ ក៏ទទួលបានការស្វាគមន៍ពីបងប្អូនខ្មែររស់នៅប្រទេសជប៉ុន ដែលមានបំណង ចង់ជំរុញ និង លើកកតម្លៃសិល្ប:វប្បធម៌របស់ខ្មែរកាន់តែខ្លាំងបន្ថែមទៀត។
អ្នកស្រី ឆោម ស្រស់ ប្រធានអង្គការរួបរួមពលរដ្ឋកម្ពុជាជប៉ុន ដែលជាអ្នកធានាយកតារាសិល្ប:ខ្មែរ មកកាន់ប្រទេសជប៉ុន បានអះអាងថា បន្ទាប់ពីបងប្អូនខ្មែររស់នៅប្រទេសជប៉ុនប្រមាណជិត១០០នាក់ បានធ្វើក្បួនដង្ហែរបង្ហាញពីសិល្ប:ខ្មែរ ក្នុងពិធីបុណ្យប្រចាំឆ្នាំធំមួយ ដែលមានការចូលរួម ពីបណ្ដាប្រទេសជាច្រើន អ្នកស្រីក៏បានធានាយក តារាសិល្ប:មួយក្រុម ដឹកនាំដោយលោក នូ សុផេន ឲ្យមកបង្ហាញទម្រង់សិល្ប: នៅតាមបណ្ដាក្រុមហ៊ុនតូចធំ តាមសាលារៀន និង តាមសហគមន៍ ដែលមានបងប្អូនខ្មែររស់នៅ ដើម្បីឲ្យកូនខ្មែរ ដែលធំធាត់នៅក្នុងប្រទេសជប៉ុន បានស្គាល់ពីអត្តសញ្ញាណជាតិរបស់ខ្លួន និង ដើម្បីឱ្យបរទេសពិសេសគឺជនជាតិជប៉ុន កាន់តែស្គាល់ពីតម្លៃសិល្បៈខ្មែរកាន់តែច្បាស់ ។
លោក នូ សុភេន អ្នកដឹកនាំក្រុមសិល្បៈខ្មែរ មកបង្ហាញអត្តសញ្ញាណជាតិ នៅលើទឹកដីជប៉ុន បានអះអាងថា គម្រោងមកកាន់ប្រទេសលើកនេះ គឺជាលើកទី២ហើយ ដោយវត្តមានសិល្បករខ្មែរ លើកនេះ ត្រូវបានស្នើមកច្រើនជាងមុន ទើបអាចបែងចែក ជាអ្នករបាំបុរាណខ្លះ និងអ្នកចម្រៀងខ្លះ តែអ្វីដែលលោក បានបង្ហាញគឺទម្រង់របាំខ្មែរ និងសម្លៀកបំពាក់ខ្មែរ ក្នុងពេលបង្ហាញខ្លួនជូនបណ្ដាជនជាតិជប៉ុននោះតែម្ដង។ ដើម្បីឲ្យមានឱកាសមកបង្ហាញទម្រង់សិល្ប: នៅក្នុងប្រទេសជប៉ុន ឲ្យបានច្រើននាក់ជាងនេះ ដើម្បីឲ្យសិល្បករខ្មែរ លោក នូ សុផេននឹងបន្តមកប្រទេសជប៉ុនឲ្យបានច្រើនលើកក្នុងមួយឆ្នាំ ក្នុងការផ្សព្វផ្សាយពីវប្បធម៍អរិយធម៍របស់ខ្មែរ៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- តារាខ្មែរ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍