វីដូអូខ្លី Dr.Job ធ្វើការណែនាំអំពី “ការរៀបចំផែនការអាជីព” ទៅថ្ងៃអនាគតដល់សិស្សកំពុងជ្រើសរើសមុខជំនាញសិក្សា
ភ្នំពេញ៖វីដេអូខ្លីមួយដែលដាក់ឈ្មោះថា Dr. Job ដែលមានពិធីករ លោក យ៉ារ៉ូ និង កញ្ញា ស្កាឡេត បានធ្វើការអធិប្បាយអំពីការចាប់យកជំនាញដើម្បីបន្តការសិក្សាថ្នាក់មហាវិទ្យាល័យ និង អនាគតអាជីពរបស់សិស្សានុសិ្សនៅពេលដែលបញ្ចប់ការសិក្សាត្រូវបានផលិត គម្រោងរួមគ្នារវាង UNDP និងទីភ្នាក់ងារជាតិមុខរបរ និងការងារ។
វីដេអូខ្លីនេះមានគោលដៅផ្តល់ព័ត៌មគ្គុទេសអាជីព ការប្រឹក្សាយោបល់ ជួយឱ្យយុវជនអាចទទួលបានការងារសមរម្យ និងការអភិវឌ្ឍជំនាញទន់នានា។
វីដេអូនេះបានចោទជាសំនួរថា “មនុស្សម្នាក់ៗធ្លាប់គិត ឬ ទេថា ការងារមិនពិបាករកទេ ប៉ុន្តែអ្វីដែលពិបាករកនោះគឺការងារដែលខ្លួនស្រលាញ់?” ហើយបានបកស្រាយថា ព្រោះប្រសិនបើអ្នកធ្វើការងារដែលអ្នកមិនចូលចិត្ត អ្នកប្រាកដជាមានអារម្មណ៍ថាឆាប់ធុញ និងមិនយកចិត្តទុកដាក់ធ្វើឡើយ ប៉ុន្តែប្រសិនបើអ្នកធ្វើអ្វីមួយដែលអ្នកស្រលាញ់ អ្នកប្រាកដជាយកចិត្តទុកដាក់ និងមិនធុញទ្រាន់។
ដូចនេះមុននឹងសម្រេចចិត្តថាថ្ងៃអនាគតអ្នកនឹងចាប់មុខរបរ ឬ ការងារអ្វី អ្នកត្រូវកំណត់គោលដៅឱ្យបានច្បាស់ និងចាប់ផ្តើមពីការរើសជំនាញត្រឹមត្រូវជាមុនសិន ជៀសវាង ប៉ះពាល់ដល់អនាគត និងខាតពេលវេលាច្រើន ក្នុងការសាកល្បងការងារពីមួយទៅមួយ៕
សូមទស្សនាវីដេអូ៖
អត្ថបទ៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍