មង្គលការរបស់ ឱក សុគន្ធកញ្ញា ព្រឹកនេះធ្វើឱ្យបណ្តាញសង្គមភ្ញាក់ផ្អើលជាខ្លាំង
ភ្នំពេញ៖ ក្នុងពិធីហែជំនូនព្រឹកមិញនេះ នៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការចូលរួមពីសំណាក់តារានៅស្រុកខ្មែរល្បីៗជាច្រើនជាពិសេសវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេច ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
ទស្សនិកជនបានឃើញហើយថា ពិតជាមានតារាល្បីជាច្រើននាក់ប្រចាំប្រទេសកម្ពុជាបានមកចូលរួមពិធីហែជំនូនក្នុងថ្ងៃពិសេសរបស់តារាចម្រៀងដ៏ល្បីរបស់កម្ពុជា អ្នកនាង ឱក សុគន្ធកញ្ញា ជាមួយលោក អ៊ឹង សុខលី ពិតជាមិនធម្មតាមែន។ អ្នកគាំទ្រអ្នកនាង ឱក សុគន្ធកញ្ញា ជាច្រើននាក់នៅពេលបានឃើញនៅឈុតសម្លៀកបំពាក់របស់ កូនកំលោះ កូនក្រមុំពិតជាស្រស់ស្អាត ម្នាក់ៗប្រាថ្នាចង់បានមង្គលការដូចអ្នកនាង ឱក សុគន្ធកញ្ញា ខ្លាំងណាស់ ក៏ដូចជាអ្នកគាំទ្រអ្នកនាង ជាច្រើននាក់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកបានកោតសរសើរ គ្រប់ៗគ្នាថា “អ្នកនាង ឱក សុគន្ធកញ្ញា ពិតជាមានសំណាងខ្លាំង សូមជូនពអ្នកទាំងពីរស្រឡាញ់គ្នាដល់ចាស់កោងខ្នង។”
ក្រឡេកមកមើលពិធីហែជំនូនព្រឹកមិញនេះម្តង យើងឃើញថាមានវត្តមានតារាល្បីៗជាច្រើនដួង និងភ្ញៀវកិត្តិយសជាច្រើននាក់មកចូលរួមក្នុងពិធីហែជំនូនរបស់តារាចម្រៀងដ៏ល្បី អ្នកនាង ឱក សុគន្ធកញ្ញា មានដូចជា៖ លោក ឆន សុវណ្ណារាជ,កញ្ញា វីឌីណែត,កញ្ញា ចំរើន សុភ័ក្រ,លោក ណុប បាយ៉ារិទ្ធ,កញ្ញា សួស វីសា គូស្នេហ៍លោក ថមមី,អ្នកនាង មាស សុខ សោភា,លោក Step និងតារាល្បីៗជាច្រើនរូបទៀត។
៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured
- ឱក សុគន្ធកញ្ញា

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍