ពេទ្យព្រមានតារាល្បីៗនៅអាមេរិក រឿងញ៉ាំសុកខ្លួនឯង
តាមសារព័ត៌មានអង់គ្លេស Daily Mail ទំនោរថ្មីនេះ ក៏ព្រោះតែតារាល្បីៗខាងលើ ឮ និងជឿតៗគ្នាថា ញ៉ាំសរីរាង្គក្នុងខ្លួន នឹងជួយជំរុញជាតិដែកក្នុងខ្លួន ជួយអារម្មណ៍បានប្រសើរ និងធ្វើឲ្យសម្បូរទឹកដោះសម្រាប់បំបៅកូន។ ទោះជាយ៉ាងណា ទាក់ទិននឹងដំណឹងខាងលើ ដែលថាធ្វើឲ្យមានជាតិដែក និងជំនួយដល់រាងកាយនោះ សមាគមក្រុមគ្រូពេទ្យឯកទេសផ្នែកសម្ភព និងក្រុមគ្រូពេទ្យជំនាញ ផ្នែកសិក្សាប្រព័ន្ធសរីរាង្គបង្កកំណើតស្រ្តី បានច្រានចោលទាំងស្រុង ដោយអះអាង សរីរាង្គនោះពុំបានផ្តល់ប្រយោជន៍អ្វីនោះទេ ហើយថែមទាំងបង្កគ្រោះថ្នាក់ទៅវិញ ព្រោះពួកគេរកឃើញថា នៅក្នុងសុកមនុស្សមានផ្ទុកបាក់តេរី អាចបង្កឲ្យឆ្លងរោគពីម្តាយទៅកូនទៀតផង តាមរយៈការបំបៅដោះ។ ជាការក្រើនរម្លឹក ក្រុមគ្រូពេទ្យ ក៏បានអំពាវនាវឲ្យតារាស្រីខាងលើ បញ្ឈប់ជំនឿញ៉ាំសរីរាង្គនោះ ទោះក្នុងទម្រង់ជាការចម្អិន ឬជាថ្នាំគ្រាប់ក៏ដោយ៕

- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍