Connect with us

ManCity​ ​មាន​ភាគរយ​ខ្ពស់​ជាង​ ​ManUtd​ ​ក្នុង​ការ​ដណ្ដើម​កីឡាករ​ល្អ​ប្រចាំឆ្នាំ​ពី​លី​ហ្គ​កំពូល​ព័រទុយហ្គាល់​ ​ ​ ​

​អ​ង៉​គ្លេស​៖​ ​អ្នក​អាច​ឮឈ្មោះ​ ​Bruno​ ​Fernandes​ ​ច្រើន​ក្នុង​អំឡុង​ខែមិថុនា​ ​និង​កក្កដា​ ​ព្រោះ​ខ្សែបម្រើ​វ័យ​ ​២៤ឆ្នាំ​រូប​នេះ​គឺជា​គោលដៅ​ចម្បង​របស់​ ​Manchester​ ​City​ ​និង​ ​Manchester​ ​United​ ​សម្រាប់​រដូវ​កាល​ថ្មី​។​ ​បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័រទុយហ្គាល់​បាន​ឲ្យដឹង​ថា​ ​ប្រធាន​ក្រុម​របស់​ក្លិប​ ​Sporting​ ​Lisbon​ ​និង​ជា​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​របស់​លី​ហ្គ​ ​Primera​ ​Liga​ ​អាច​មានតម្លៃ​ ​៤០លាន​ផោន​ដល់​ ​៨៥លាន​ផោន​ ​ហើយ​តម្លៃ​នេះ​អាច​កើនឡើង​ ​ប្រសិនបើ​ខ្សែបម្រើ​រូប​នេះ​ជួយ​ឲ្យ​ក្រុមជម្រើសជាតិ​ព័រទុយហ្គាល់​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន​ ​Nations​ ​League​ ​ក្នុង​ខែមិថុនា​។​ ​

បើ​តាម​សារព័ត៌មាន​មួយចំនួន​នៅ​ព័រទុយហ្គាល់​គិតថា​ ​Fernandes​ ​នឹង​ចូលរួម​ជាមួយ​មិត្តរួមជាតិ​ ​កីឡាករ​ ​Silva​ ​នៅ​ ​ManCity​ ​។​ ​​អ្នកជំនាញ​បាល់ទាត់​អេស្ប៉ាញ​ ​លោក​ ​Guillem​ ​Balague​ ​បាន​សរសេរ​ក្នុង​សារព័ត៌មាន​ ​BBC​ ​របស់​គាត់​នៅ​សប្តាហ៍​នេះ​ថា​ ​ម្ចាស់​ជើងឯក​អង់គ្លេស​មើលទៅ​ជា​ជ​ម្រើ​សដ៍​ល្អ​សម្រាប់​ ​Fernandes​ ​ក្នុង​ការ​កាន់កាប់​តំបន់​ខ្សែបម្រើ​ ​ហើយ​រូបគេ​ជា​អ្វី​ដែល​ ​Guardiola​ ​ត្រូវការ​បន្ថែម​ទៀត​ក្នុង​ក្រុម​ដើម្បី​ប្រកួតប្រជែង​ពាន​ក្របខ័ណ្ឌ​ ​Champions​ ​League​ ​។​

ដោយឡែក​លោក​ ​Jose​ ​Delgado​ ​នាយករង​នៃ​កាសែត​ព័រទុយហ្គាល់​ ​A​ ​Bola​ ​មានប្រសាសន៍​ថា​៖​ ​”​មនុស្ស​គ្រប់គ្នា​ជឿជាក់​ថា​ ​គាត់​គឺជា​កីឡាករ​ល្អឥតខ្ចោះ​សម្រាប់​ក្បួន​បាល់ទាត់​របស់​ ​Pep​ ​Guardiola​ ​។​ ​សម្រាប់ManUtd​ ​វិញ​នឹង​មិន​ក្លាយជា​ជម្រើស​ល្អ​សម្រាប់​ ​Bruno​ ​ទេ​ ​ហើយនឹង​មិន​ជួយ​ឲ្យ​គាត់​រីកចម្រើន​អ្វី​ឡើយ​ ​ក្រុម​នេះ​ពិតជា​រញ៉េរញ៉ៃ​ហើយនឹង​នៅតែ​បន្ត​បែបនេះ​ពីរ​ ​បីឆ្នាំទៀត​ ​”​ ​៕​

ប្រភព​៖​ ​TrollKhmer​

    Loading...

    ពេញនិយម