Antoine Griezmann សម្រេចចិត្តចាកចេញពី Atletico Madrid បន្ទាប់ពីស៊ុតឱ្យក្រុមបាន១៣៣គ្រាប់
អេស៉្បាញ៖ ខ្សែប្រយុទ្ធរបស់ Atletico Madrid កីឡាករ Antoine Griezmann បានប្រកាសថា រូបគេនឹងចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ បន្ទាប់ពីរួមរស់ជាមួយគ្នាបាន ៥រដូលកាល។កីឡាករឈ្នះពានរង្វាន់ World Cup រូបនេះ បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ឆ្នាំ កាលពីខែមិថុនាមុន ប៉ុន្តែការប្រកួតនៅ La Liga នៅថ្ងៃសៅរ៍ជាមួយក្លិប Levante នឹងក្លាយជាការប្រកួតចុងក្រោយរបស់គេ ហើយ Barcelona នឹងត្រូវចំណាយប្រាក់ ១២០លានអឺរ៉ូ ដើម្បីទិញផ្ដាច់កុងត្រារបស់ Griezmann។ នេះបើតាមការសនិដ្ឋានរបស់សារព័ត៌មាន BBC Sport ។
កីឡាករវ័យ ២៨ឆ្នាំរូបនេះ បានបន្ថែមទៀតថា៖ ”រយៈពេល ៥ឆ្នាំនៅទីនេះ។ ខ្លួនសូមអរគុណចំពោះអ្វីៗគ្រប់យ៉ាង។ ខ្ញុំចង់ប្រាប់អ្នកគាំទ្រដែលតែងតែផ្តល់ឲ្យខ្ញុំនូវក្ដីស្រឡាញ់ថា ខ្ញុំបានសម្រេចចិត្តចាកចេញដើម្បីធ្វើរឿងផ្សេងទៀត និង ស្វែករកបទពិសោធន៍ថ្មី” ។
គួរបញ្ជាត់ផងដែរថា ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះបានស៊ុតបញ្ចូលទី ១៣៣គ្រាប់ក្នុងការបង្ហាញខ្លួន ២៥៦ប្រកួតសម្រាប់ក្រុម Atletico ចាប់តាំងពីគេបានចូលរួមកាលពីឆ្នាំ ២០១៤ ហើយបានឈ្នះពានរង្វាន់ Europa League, Spanish Super Cup និង Uefa Supercup ក្នុងអំឡុងពេល នៅ AT.Madrid៕
ប្រភព៖ TrollKhmer

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍