Connect with us

De​ ​Ligt​ ​កំពុង​ពិចារណា​ថាត្រូវ​ទៅ​ ​Barcelona​ ​ឬ​ ​ក្លិប​កំពូល​នៅ​លី​ហ្គ​អង់គ្លេស

​ហូល្លង់​៖​ ​កីឡាករ​ ​Matthijs​ ​de​ ​Ligt​ ​ប្រធាន​ក្រុម​របស់​ ​Ajax​ ​បាន​បញ្ជាក់​ថា​ ​រូបគេ​ត្រូវការ​ពេលវេលា​ ​ដើម្បី​គិត​ពីអ​នាគ​ត​ក្នុង​ការទាក់ទង​ទៅ​នឹង​ ​Barcelona​ ​និង​ក្លិប​នៅ​ ​Premier​ ​League​។​

​ខ្សែការពារ​កណ្ដាល​រូប​នេះ​ត្រូវ​បាន​រំពឹង​ទុក​ថា​ ​នឹង​ចាកចេញ​ពី​ក្លិប​ ​Ajax​ ​នៅ​ដំណាច់​រដូវ​កាល​ ​ប៉ុន្តែ​បន្ទាប់ពី​ ​Ajax​ ​បាន​ផ្តួល​ ​De​ ​Graafschap​ ​៤​-​១​ ​សម្រាប់​ពាន​រង្វាន់​លី​ហ្គ​ជាលើកដំបូង​របស់​ពួកគេ​ចាប់តាំងពី​ឆ្នាំ​ ​២០១៤​ ​មក​ ​De​ ​Ligt​ ​បាន​និយាយ​ថា​ ​គេ​ត្រូវការ​ពេលវេលា​ដើម្បី​ពិចារណា​ពីអ​នាគ​ត​របស់​ខ្លួន​។​ ​

កីឡាករ​វ័យ​ ​១៩ឆ្នាំ​បាន​ប្រាប់​ ​Fox​ ​Sports​ ​ថា​៖​ ​”​នេះ​មិនមែន​ជា​ពេលវេលា​ដើម្បី​និយាយ​ពីអ​នាគ​ត​របស់ខ្ញុំ​ទេ​។​ ​ខ្ញុំ​មិនដឹង​ថា​ ​តើ​ខ្ញុំ​នឹង​ទៅជាមួយ​ ​Frenkie​ ​de​ ​Jong​ ​[​ទៅ​ ​Barcelona​]​ ​ឬ​ ​ត្រូវ​ទៅណា​ ​ឬ​ ​បន្ត​នៅ​ទីនេះ​នោះ​ទេ​។​ ​ខ្ញុំ​នៅតែ​ត្រូវការ​ពេលវេលា​គិត​គូ​ ​និង​មើល​អ្វី​គ្រប់យ៉ាង​។​ ​ខ្ញុំ​មិន​អាច​និយាយ​អ្វី​បានទេ​ ​យើង​នឹង​ដឹង​លទ្ធផល​នៅ​ចុងរដូវ​ ​ ​ក្តៅ​នេះ​ ​”​ ​៕​

ប្រភព​៖​ ​TrollKhmer​

    Loading...

    ពេញនិយម