តោះមកដឹងពីវិធីរកមីន របស់កណ្ដុរអាប៉ូប៉ូ នៅកម្ពុជា (មានវីដេអូ)
កម្ពុជា៖ ធៀប ប៊ុនធឿន អ្នកសម្របសម្រួលប្រតិបត្តិការ នៃអង្គការអាប៉ូប៉ូ (Apopo) ប្រចាំនៅកម្ពុជា បានប្រាប់ភ្នាក់ងាររបស់ National Geographic ថា អង្គការ បាននាំយកប្រភេទកណ្ដុរ ហិតមីន មកពីទ្វីបអាហ្វ្រិក ដើម្បីប្រតិបត្តិការកម្ចាត់មីន នៅក្នុងប្រទេសកម្ពុជា។
ចំណែក លោក Mark Shukuru ទីប្រឹក្សាបច្ចេកទេសរបស់អង្គការអាប៉ូប៉ូ នៃប្រទេសតង់ហ្សានី បានឱ្យដឹងថា កណ្ដុរអាប៉ូប៉ូ មានលក្ខណៈស្រដៀងនឹងកណ្ដុរទូទៅ។ ពួកវា ជាកណ្ដុរព្រៃ និងមានរូបរាងធំជាងកណ្ដុរធម្មតាដែលរស់នៅក្នុងផ្ទះ។ លើសពីនេះ ពួកវា មានសមត្ថភាពហិតមីន ក្នុងផ្ទៃដីទំហំ ៥ គុណនឹង ២០ម៉ែត្រ ដោយចំណាយពេលត្រឹមតែ ១៦ ទៅ ២៥ នាទីប៉ុណ្ណោះ។ បើប្រៀបធៀបនឹងឧបករណ៍រុករកមីន គេត្រូវប្រើប្រាស់ ២ ទៅ ៣ ថ្ងៃ ដើម្បីរុករកលើទំហំផ្ទៃដីដូចគ្នានេះ។
លោកបន្ថែមថា ចំណុចដែលធ្វើឱ្យកណ្ដុរអាប៉ូប៉ូ ខុសពីសត្វសុនខហិតមីន គឺពួកវា មិនចេះស្ដាប់មនុស្សឡើយ តែពួកវាអាចស្ដាប់សំឡេង ឃ្លឹកៗ ចេញពីឧបករណ៍មួយដែលប្រើប្រាស់ដោយម្ចាស់របស់វា។ ពេលពួកវាហិតដឹងថា មានគ្រាប់មីន ពួកវា នឹងកាយដីត្រង់កន្លែងដែលពួកវារកឃើញ បន្ទាប់មកគេ ត្រូវចុចឧបករណ៍ឱ្យបញ្ចេញសំឡេង ឃ្លឹក រួចឱ្យចំណីពួកវា៕
សូមទស្សនាវីដេអូ៖
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍