សាឡិក និងប្អូនប្រុសបានទទួលការឧបត្ថម្ភដើម្បីទៅសិក្សានៅប្រទេសចិន
ប្រទេសចិន៖ កុមារាម្នាក់ដែលបានធ្វើឱ្យកក្រើកបណ្តាញប្រព័ន្ធហ្វេសបុកដោយសារមានសម្ថភាពអាចនិយាយបាន១៥ភាសា ព្រមទាំងមានវោហាពិរោះជាមួយភ្ញៀវទេសចរនៅពេលការលក់វត្ថុអនុស្សាវរីយ៍។ កាលពីចុងឆ្នាំមុនសាឡិកបានធ្វើឱ្យចាប់អារម្មណ៍តាមរយៈវីដេអូភ្ញៀវទេសចរជនជាតិម៉ាឡេស៊ីម្នាក់បានថត និងបង្ហោះនៅក្នុងគណនេយ្យហ្វេសបុករបស់នាង ហើយក៏មានអ្នកចែកចាយបន្តជាច្រើនរហូតដល់មានការស្វែងរកប្អូនដើម្បីធ្វើកិច្ចសម្ភាសន៍ និងឧបត្ថមជាថវិកាមួយចំនួនពីសប្បុរសជន។
ដោយសារតែចង់ជួយសម្រួលដល់ជីវភាពគ្រួសារក៏ដូចជាដោះបំណុលផងដែរនោះ ប្អូនប្រុសបានចេញមកលក់វត្ថុអនុស្សាវរីយ៍នៅមុខអង្គរវត្តតាំងពីអាយុ១១ឆ្នាំរហូតរៀនចេះពីភ្ញៀវទេសចរបរទេសរហូតដល់១៥ ភាសា។ ថ្មីៗនេះដែរ សាឡិក និង ប្អូនប្រុស បានទទួលការឧបត្ថម្ភក្នុងការធ្វើដំណើរទៅដល់ប្រទេសចិនក្នុងខេត្ត ជឺជាំង ដើម្បីសិក្សានៅទីនោះ។ សាឡិកបានទទួលការស្វាគមន៍ពីសិស្ស និងគ្រូយ៉ាងកក់ក្តៅ នៅសាលានោះយ៉ាងកក់ក្តៅ៕
កែសម្រួល៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍