ពលករខ្មែរ២នាក់ បានទទួលវីហ្សាពិសេសរបស់ជប៉ុន មុនគេបង្អស់នៅក្នុងប្រទេស
ជប៉ុន៖ នាយកដ្ឋានអន្តោប្រវេសន៍ប្រទេសជប៉ុន បានចេញសេចក្ដីប្រកាសព័ត៌មានមួយថា ជនបរទេស ដែលទទួលបានទិដ្ឋាការ (វីហ្សា) ពិសេសរបស់ប្រទេសជប៉ុន ២នាក់ដំបូង គឺមានប្រភពពីប្រទេសកម្ពុជា។ នាយកដ្ឋានដដែលឱ្យដឹងថា ខ្លួនបានចេញទិដ្ឋាការជំនាញប្រភេទ១ ផ្នែកជំនាញពិសេស ឱ្យស្ត្រីខ្មែរ ២រូប កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩។
ប្រភពព័ត៌មាន មិនបានបញ្ជាក់ឈ្មោះ ស្ត្រីខ្មែរទាំង២រូប ឡើយ គ្រាន់តែដឹងថា ពួកគេមានអាយុខ្ទង់ ២០ឆ្នាំ។ ស្ត្រីខ្មែរទាំង២រូប នឹងបម្រើការងារក្នុងវិស័យកសិកម្ម នៅក្នុងប្រទេសជប៉ុន បន្ទាប់ពីទទួលការបំពាក់បំប៉ន នៅក្រុមហ៊ុនកសិកម្មមួយ នៅទីក្រុងអូសាកា បានរយៈពេល ៣ឆ្នាំ។ ស្ត្រីខ្មែរទាំង២រូប ជាអ្នកដែលមានសំណាង ក្នុងចំណោមមនុស្ស ៨នាក់ ដែលជប៉ុន ព្រមចេញទិដ្ឋាការប្រភេទ១ ឱ្យ។ អ្នកដទៃទៀត កំពុងរង់ចាំការសម្រេចចុងក្រោយ និងសេចក្ដីប្រកាស។
នាយកដ្ឋានរបស់ជប៉ុនខាងលើ ឱ្យដឹងថា គិតត្រឹមថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ចំនួនជនបរទេសដែលស្នើសុំទិដ្ឋាការប្រភេទ១ និងក្រុមហ៊ុនស្របច្បាប់ ដែលកំពុងស្នើសុំបុគ្គលិកដែលកាន់ទិដ្ឋាការប្រភេទ១ បានកើនដល់ ១១៧៦ លើក។
សូមរំឭកថា ថ្មីៗនេះ ជប៉ុនបានអនុវត្តច្បាប់អន្តោប្រវេសន៍ថ្មី ដោយបានកំណត់ចេញទិដ្ឋាការចំនួន ២ប្រភេទ សម្រាប់ពលករបរទេស (ប្រភេទ១ និងប្រភេទ២)។ ពលករទាំងនោះ ត្រូវឆ្លងកាត់ការប្រឡងតេស្តសាកល្បងសមត្ថភាព ហើយបើជាប់ ពួកគេ នឹងមានឱកាសធ្វើការ នៅក្នុងវិស័យនានា នៅជប៉ុន។ សម្រាប់ទិដ្ឋាការប្រភេទ១ គេអាចស្នាក់នៅប្រទេសជប៉ុន រយៈពេល ៥ឆ្នាំ និងអាចពន្យារពេលបានច្រើនលើក ក៏ប៉ុន្តែ មិនអាចនាំសាច់ញាតិ មករស់នៅជាមួយបានទេ។ ចំណែក ប្រភេទ២វិញ គេអាចស្នាក់នៅក្នុងរយៈពេលដូចគ្នា តែអាចនាំសាច់ញាតិ មករស់នៅជាមួយបាន។
ទិដ្ឋាការប្រភេទ១ មានវិសាលភាពលើវិស័យ ១៤ រួមមាន៖ ការថែទាំ សេវាកម្មម្ហូបអាហារ សំណង់ អនាម័យ រោងចក្រវេចខ្ចប់ សណ្ឋាគារ កសិកម្ម សិប្បកម្ម សំណង់នាវា នេសាទ ការជួសជុលយានយន្ត ឧស្សាហកម្មម៉ាស៊ីន អេឡិចត្រូនិក និងអាកាសចរណ៍។ ប្រភេទ២ មានលក្ខណៈពិសេសជាង ដោយអាចបម្រើការតែក្នុងវិស័យសំណង់ និងផលិតនាវា ប៉ុណ្ណោះ ដោយគ្រោងអនុវត្តនៅឆ្នាំ២០២១៕
ប្រភព៖ Japan Info
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍