Chompoo Araya ពាក់ពេជ្រ ៦០ ការ៉ាត់ ទៅចាយសម្រស់ក្នុងកម្មវិធីនៅប្រទេសបារាំង
បារាំង៖ នៅពេលដែលគេនិយាយពីតារាថៃដែលមានកេរ្តិ៍ឈ្មោះ និងតែងតែទទួលបានការអញ្ជើញទៅចូលរួមក្នុងកម្មវិធីធំៗរបស់ពិភពលោក គេតែងតែនឹកឃើញទៅដល់អ្នកនាង Chompoo Araya មុនគេ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ Chompoo Araya បានទៅចូលរួមមហោស្រពភាពយន្តដ៏ធំជាងគេបំផុតនៅក្នុងពិភពលោក 2019 Cannes Film Festival នៅឯប្រទេសបារាំង។ អ្វីដែលធ្វីឲ្យទស្សនិកជនចាប់អារម្មណ៍នឹងអ្នកនាង Chompoo Araya នោះគឺការតុបតែងខ្លួបរបស់គាត់។
អ្នកនាង Chompoo បានស្លៀករ៉ូបយីហោ Ralph & Russo ដែលជាយីហោដ៏ល្បីរបស់ពិភពលោក។ អ្វីដែលកាប់តែទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនជាងនេះទៅទៀតនោះគឺជាគ្រឿងអលង្ការដែលនាងបានពាក់ទៅចូលរួម ដែលនាងបានពាក់គ្រឿងអលង្ការពេជ្រ ៦០ ការ៉ាត់ដែលមានតម្លៃរហូតទៅដល់ ៤០ លានបាត ដែលប្រហាក់ប្រហែលនឹង ១ លាន ២ សែនដុល្លារសហរដ្ឋអាមេរិក។ គួរបញ្ជាក់ផងដែរថា ឆ្នាំនេះជាឆ្នាំទី ៧ ហើយដែល ដែលអ្នកនាង Chompoo Araya បានចូលរួមក្នុងកម្មវិធីនេះ៕
អត្ថបទ៖ ណារ៉ូត

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍