រូបភាពទាំង១០ ដែលទស្សនាវដ្តី Forbes ចុះផ្សាយថាភ្ញៀវទេសចរនឹងមកទស្សនាកម្ពុជាបន្ទាប់ពីបានឃើញហើយ
កម្ពុជា៖ ប្រទេសកម្ពុជាជាប្រទេសដែលសម្បូរទៅដោយធនធានធម្មជាតិយ៉ាងច្រើន និងប្រាសាទបុរាណដ៏អស្ចារ្យដែលវាជាផ្នែកធំមួយក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាប្រទេសកម្ពុជា។ ថ្មីៗសារព័ត៌មានដ៏ល្បីរបស់អាមេរិក ទស្សនាវដ្តី Forbes បានចុះផ្សាយ
៖
- ប្រាសាទអង្គរវត្ត ជាប្រាសាទដ៏ល្បីប្រចាំប្រទេសកម្ពុជាដែលភ្ញៀវទេសចរគ្រប់ៗគ្នាមិនអាចរំលងបាន។
- ប្រាសាទបាយ័ន ក៏ជាប្រាសាទមួយដែលល្បីបន្ទាប់ពីប្រាសាទអង្គរវត្ត។
- ប្រាសាទតាព្រហ្ម ដែលទទួលបានភាពល្បីល្បាញដោយសាររឿងហូលីវូដ Tomb Raider សម្តែងដោយ លោក Angelina Jolie។
- ផ្សាររាត្រីខេត្តសៀមរាបអង្គរ ដែលភ្ញៀវជាតិ និងអន្តរជាតិតែងតែទៅទីនោះនៅពេលដែលទៅទស្សនា ក្រុង សៀមរាបពេលរាត្រី ព្រោះមានកន្លែងកម្សាន្តក៏ដូចជាមានវត្ថុអនុស្សារីយ៍ប្រចាំតំបន់ជាច្រើនផងដែរ។
- ទេសភាពនៅភ្នំពេញពីសណ្ឋាគារ Rosewood ដែលលោកអ្នកអាចមើលទេសភាពពីលើអគារខ្ពស់នាពេលរាត្រី។
- ព្រះបរមរាជវាំង ដែលភ្ញៀវទេសចរអាចទស្សនាពីរចនាបថនៃអគារ និងគ្រឿងលម្អនៅខាងក្នុងដែលពោរពេញទៅដោយពណ៌មាស និងប្រាក់។
- សារមន្ទីរជាតិ ដែលជាកន្លែងពោរពេញទៅដោយវត្ថុបុរាណជាច្រើន និងប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា។
- សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ជាកន្លែងដ៏សំខាន់ដែលឆ្លុះបញ្ចាំងពីការទារុណកម្មនៅក្នុងរបបប្រល័យពូជសាសន៍។
- អាហារបណ្តែតទឹកដែលមិនមែនមានតែនៅបាលីទេ តែវាក៏មាននៅវីឡាឯកជនមួយនៅ Templation ខេត្តសៀមរាបផងដែរ។
- ម្ហូបខ្មែរ ដែលមិនអាចរំលងបាន ព្រោះមិនថាទៅដល់ប្រទេសណា អ្នកគួរភ្លក់រសជាតិមុខម្ហូបរបស់ប្រទេសដើមដើម្បីជាបទពិសោធន៍៕
ប្រាសាទអង្គរវត្ត
ប្រាសាទបាយ័ន
ប្រាសាទតាព្រហ្ម
ផ្សាររាត្រីខេត្តសៀមរាបអង្គរ
ទេសភាពនៅភ្នំពេញពីសណ្ឋាគារ Rosewood
ព្រះបរមរាជវាំង
សារមន្ទីរជាតិ
សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង
អាហារបណ្តែតទឹក
ម្ហូបខ្មែរ
រូបថតដោយ៖ J.Q. Louise
ប្រភព៖ Forbes
កែសម្រួល៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍