DJ អាយុ ៤ឆ្នាំ ក្លាយជាម្ចាស់កំណត់ត្រាពិភពលោក ផ្នែកចាក់ភ្លេង
ហុងកុង៖ កុមារាដែលមានអាយុទើបតែ ៤ឆ្នាំ Archie គឺជា DJ វ័យក្មេងបំផុតនៅលើពិភពលោក ដែលបានក្លាយជាម្ចាស់កំណត់ត្រាពិភពលោក ផ្នែកចាក់ភ្លេង រយៈពេល១ម៉ោងដោយគ្មានជំនួយ នៅក្លិបកម្សាន្តមួយ នៅទីក្រុងហុងកុង។
កាលពីថ្ងៃទី៣០ ខែមីនា Archie បានបង្ហាញសមត្ថភាពក្នុងការចាក់ភ្លេង នៅចំពោះមុខភ្នាក់ងារកំណត់ត្រាពិភពលោក Guiness World Record ។ កំណត់ត្រានេះ ត្រូវបានប្រកាសប្រាប់ជាសាធារណៈ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩។
Archie ដែលមានអាយុ ៤ឆ្នាំ ១៣០ថ្ងៃ បានបំបែកកំណត់ត្រារបស់កុមារមកពីអាហ្វ្រិកខាងត្បូង DJ Arch Jnr កាលពីឆ្នាំ២០១៧ ដែលពេលនោះ គេមានវ័យ ៥ឆ្នាំ ៣៨ថ្ងៃ។ DJ Archie កើតក្នុងត្រកូលគ្រួសារសញ្ជាតិអង់គ្លេស ដែលបានផ្លាស់ទៅរស់នៅទីក្រុងហុងកុង។ ឪពុករបស់ Archie ក៏ជា DJ ផងដែរ៕
ប្រភព៖ South China Morning Post
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍