គ្រូបង្វឹក Maurizio Sarri ថាទ្វារបើកជានិច្ច បើសិនជាអ្នកចាំទី Courtois ចង់ចេញពី Chelsea
លោក Maurizio Sarri អ្នកចាត់ការថ្មីរបស់ Chelsea បើកច្រកទ្វារចេញជានិច្ចសម្រាប់ Thibaut Courtois ឲ្យតែកីឡាករផ្ទាល់និយាយចេញពីមាត់ថា ចង់ទៅក្លឹបថ្មី។ តាមការចុះផ្សាយកាលពីចុងសប្ដាហ៍ភ្នាក់ងាររបស់ Courtois បានជំរុញឲ្យ Chelsea លក់កីឡាករចេញទៅ ដើម្បីឲ្យគេបានជួបជុំកូនៗទាំងពីរដែលកំពុងរស់នៅប្រទេសអេស្ប៉ាញ។ បន្ទាប់ពី Chelsea ចាញ់ Man City ២-០ នៅពាន Community Shiel លោក Sarri បាននិយាយពាក់ព័ន្ធនឹងរឿងនេះថា៖ “ខ្ញុំគ្មានអ្វីប្រតិកម្មជាមួយភ្នាក់ងារ។ ខ្ញុំមិនចាប់អារម្មណ៍នឹងភ្នាក់ងារ។ ខ្ញុំចង់ឭផ្ទាល់ពី Courtois”។ អតីតអ្នកចាត់ការរបស់ Napoli បន្តថា ប្រសិនជា Courtois និយាយដូចពាក្យភ្នាក់ងាររបស់គេនិយាយមែន នោះលោកនឹងពិភាក្សាជាមួយក្លឹប។ លោកចង់បានតែកីឡាករដែលមានអារម្មណ៍លេងខ្ពស់ជាមួយក្លឹបប៉ុណ្ណោះ ប៉ុន្តែលោកគ្មានអ្វីឆ្លើយតបនឹងភ្នាក់ងារទេ។ Thibaut Courtois នៅសល់កុងត្រា១ឆ្នាំទៀតនៅ Stamford Bridge ហើយគេមិនព្រមទទួលការពង្រីកកុងត្រាថ្មីជាមួយ Chelsea ឡើយ។ ដោយឡែកទីផ្សារដោះដូរកីឡាករនៅប្រទេសអង់គ្លេសនឹងបិទជាស្ថាពរនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះហើយ ខណៈ Real Madrid ជាក្លឹបកំពុងតាមប្រមាញ់កីឡាករវ័យ២៦ឆ្នាំរូបនេះ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍