Connect with us

សំណង់​អាណានិគម​បារាំង​ទាំង​ ​៧​ ​ដែល​នៅតែ​ឈរ​បង្ហាញ​សម្រស់​ដ៏​ស្រស់​ស្អាត​ក្នុង​រាជធានី​ភ្នំពេញ​

​ភ្នំពេញ​៖​ ​បន្ទាប់ពី​សម័យ​អាណានិគម​បារាំង​ត្រូវ​បាន​បញ្ចប់​នៅ​ប្រទេស​កម្ពុជា​ ​សំណង់​ស្ថាបត្យកម្ម​បារាំង​ជាច្រើន​ត្រូវ​បាន​បន្សល់ទុក​ទូទាំង​ផ្ទៃ​ប្រទេស​។​ ​ដោយសារតែ​ភាព​ស្រស់​ស្អាត​របស់​ទីក្រុង​ភ្នំពេញ​នា​ពេលនោះ​ ​ទីក្រុង​ភ្នំពេញ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះថា​ជាទី​ក្រុង​គុ​ជ​របស់​ទ្វីបអាស៊ី​។​ ​ទោះបីជា​សម័យ​អាណានិគម​បាន​បញ្ចប់​ទៅ​ហើយក៏​ដោយ​ ​សំណង់​ស្ថាបត្យកម្ម​អាណានិគម​មួយចំនួន​នៅតែ​ត្រូវ​បាន​ឈរ​បង្ហាញ​ពីអ​ត្ត​សញ្ញាណ​ប្រវត្តិ​សាស្រ្ត​ក្នុង​រាជធានី​ភ្នំ​ពេញ​ដ​ដែរ​។​ ​ខាងក្រោម​នេះ​ជា​សំណង់​ស្ថាបត្យកម្ម​ដ៏​ល្អឯក​ទាំង​ ​៧​ ​ដែល​ទស្សនិកជន​ ​ក៏​ដូច​ជា​ភ្ងៀវ​ទេសចរ​អាច​ទៅ​ទស្សនា​បាន​។​ ​សំណង់​ស្ថាបត្យកម្ម​ទាំងនេះ​មាន​ដូចជា​៖​

ផ្សារ​ធំ​ថ្មី​

​ប្រៃសណីយ៍​កម្ពុជា​

​រាជាយស្ម័យ​យាន​កម្ពុជា​

​សណ្ឋាគារ​ ​FCC​/​The​ ​Mansion​

​អតីត​ស្ថានីយ៍​ប៉ូលី​ស​

​សណ្ឋាគារ​ ​Raffles​ ​Le​ ​Royal​

សារមន្ទីរ​ជាតិ​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​សំណង់​ស្ថាបត្យកម្ម​បារាំង​នៅក្នុង​ប្រទេស​កម្ពុជា​ ​ភាព​ច្រើន​គឺជា​សំណង់​ដែល​មាន​ពិ​ដាន​ខ្ពស់​ៗ​ដែល​នាំមក​នូវ​ខ្យល់​ ​ព្រមទាំង​មាន​បង្អួច​ធំៗ​ ​ខ្ពស់​ៗ​ ​និង​យ៉​រដែ​លមា​នទី​ធ្លា​រទូ​លាយ​ ​ដើម្បី​ជួយ​បន្ធូរបន្ថយ​កំ​ដៅ​ឲ្យ​សមស្រប​ទៅ​នឹង​បរិយាកាស​របស់​កម្ពុជា​ ​ហើយ​ភាគច្រើន​សំណង់​ស្ថាបត្យកម្ម​បារាំង​ ​មាន​ព័ណ៌​លឿង​ ​និង​មាន​រាង​ចតុកោណ​ផង​ដែរ​។​ ​ទោះបីជា​សារមន្ទីរ​ជាតិ​មើលទៅ​ត្រូវ​បាន​សាងសង់​ឡើង​តាម​បែប​ប្រពៃណី​ក៏ដោយ​ ​ជាក់ស្តែង​វា​ត្រូវ​បាន​រចនា​ឡើង​ដោយ​ជនជាតិ​បារាំង​ ​និង​បាន​ទទួល​ឥទ្ធិ​ពល​អ៊ឺ​រ៉ុ​បមួយ​ចំនួន​ ​ដោយ​នៅតែ​ឆ្លុះបញ្ចាំង​ពី​រចនាបថ​ ​និង​ការ​តុបតែង​របស់​ខ្មែរ​ ​៕​


​អត្ថបទ​៖​ ​ណា​រ៉ូ​ត​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម