Connect with us

លោក​ ​Mourinho​៖​ ​ការដឹកនាំ​ក្លិប​ ​Man​ ​Utd​ ​ស្ថិតនៅ​លេខ២​ ​ក្នុង​តារាង​គឺជា​សមិទ្ធផល​ដ៏​ធំ​បំផុត​

បរទេស​៖​ ​លោក​ ​Jose​ ​Mourinho​ ​ជឿជាក់​ថា​ ​លទ្ធផល​បញ្ចប់​រដូវ​កាល​របស់​ ​Manchester​ ​United​ ​បាន​បង្ហាញ​ពី​បញ្ហា​ដែល​គាត់​បាន​ជួបប្រទះ​ក្នុងអំឡុងពេល​ដឹកនាំ​ ​ហើយ​ក្លិប​មិនបាន​ដោះស្រាយ​បែរជា​បណ្ដេញ​រូបលោក​ចេញទៅ​វិញ​។​លោក​ ​Mourinho​ ​បាន​ប្រឈមមុខនឹង​ការរិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ទម្រង់​លេង​ ​Park​ ​The​ ​Bus​ ​បើ​ទោះបីជា​ក្រុម​បិសាច​ក្រហម​បាន​ឈ្នះ​ពានរង្វាន់​ ​EFL​ ​Cup​ ​,​ ​Europa​ ​League​ ​និង​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ២​ ​នៅក្នុង​ក្របខ័ណ្ឌ​ ​Premier​ ​League​ ​ឆ្នាំ​ ​២០១៧​-​១៨​ ​ហើយ​អតីត​គ្រូបង្វឹក​ក្លិប​ ​Inter​ ​និង​ ​Chelsea​ ​រូប​នេះ​ត្រូវ​បាន​បណ្តេញ​ចេញ​កាលពី​ខែធ្នូ​ ​បន្ទាប់ពី​បរាជ័យ​ ​៣​-​១​ ​ក្រោម​ថ្វី​ជើង​ ​Liverpool​ ​។​

​លោក​ ​Mourinho​ ​បាន​រំឭក​ដល់​អ្នកគាំទ្រ​របស់​ក្លិប​ថា​ ​ការដឹកនាំ​ក្លិប​ស្ថិតនៅ​លេខ២ក្នុង​តារាង​គឺជា​សមិទ្ធផល​ដ៏​ធំ​បំផុត​ក្នុងនាម​ជា​អ្នកចាត់ការ​ម្នាក់​។​ ​គ្រូបង្វឹក​វ័យ​ ​៥៦ឆ្នាំ​រូប​នេះ​បាន​ប្រាប់​ការសែត​ ​L’Equipe​ ​ថា​៖​ ​”​ចំពោះ​រឿង​ ​ManUtd​ ​ខ្ញុំ​ចង់និយាយ​ ​រឿង​ពីរ​ប៉ុណ្ណោះ​។​ ​ទីមួយ​គឺ​បាន​និយាយ​រួចហើយ​ ​ពីរ​គឺថា​បញ្ហា​នៅតែ​មាន​។​ ​ខ្ញុំ​មិន​ចង់​ធ្វើការវិភាគ​ជា​សាធារណៈ​លើ​ក្រុម​បិសាច​ក្រហម​នោះ​ទេ​ ​ព្រោះ​ពេលវេលា​នោះ​នឹង​ផ្តល់​ការ​ពន្យល់​ដល់​អ្នករាល់គ្នា​។​ ​ខ្ញុំ​បាន​និយាយ​កាលពី​ ​៩​ ​ឬ​ ​១០​ ​ខែមុន​ ​ថា​ ​ការ​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​ ​២​ ​ជាមួយនឹង​ ​ManUtd​ ​អាច​ជាស​មិទ្ធ​ផល​ដ៏​អស្ចារ្យ​បំផុត​របស់ខ្ញុំ​ ​ហើយ​ឥឡូវនេះ​ពួកគេ​ប្រាកដជា​យល់​ច្បាស់​ហើយ​ ​”​។

​ក្រោយ​ការដឹកនាំ​របស់​លោក​ ​Mourinho​ ​លោក​ ​Ole​ ​Gunnar​ ​Solskjaer​ ​បាន​ដឹកនាំ​បិសាច​ក្រហម​លេង​មិនដែល​ចាញ់​សោះ​ ​១២ប្រកួត​ក្នុង​លី​ហ្គ​ដំបូង​ ​ប៉ុន្តែ​ទម្រង់​លេង​របស់​ពួកគេ​ហាក់បីដូចជា​បរាជ័យ​នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​ ​ដែល​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ៦​ ​តាម​ពីក្រោយ​ក្រុម​កំពយ​លតា​រាង​ដល់ទៅ​ ​៣២ពិន្ទុ​ឯណោះ​។​ ​

ប្រភព​៖​TrollKhmer​

    Loading...

    ពេញនិយម