Connect with us

កម្មវិធី​ឡើង​គេហដ្ឋាន​ថ្មី​របស់​ ​លោក​ ​ម៉ៅ​ ​ហា​ជី​ ​ថ្ងៃនេះ​ហាក់ដូចជា​ស្ងប់ស្ងាត់​

ភ្នំពេញ​៖​ ​ក្រោយពី​ទទួល​បាន​ជោគជ័យ​ក្នុង​វិស័យ​សិល្បៈ​ ​លោក​ ​ម៉ៅ​ ​ហា​ជី​ ​ហាក់បីដូចជា​មាន​កាក់កប​គ្រាន់បើ​ ​ហើយក៏​ទទួល​បានការ​គាំទ្រ​ជាច្រើន​នៅ​បទចម្រៀង​របស់​លោក​។​



​ទស្សនិកជន​រាប់​មុឺ​ននា​ក់​បាន​ស្គាល់​រូបលោក​ច្បាស់​នៅពេល​ដែល​លោក​ ​ម៉ៅ​ ​ហា​ជី​ ​បាន​ចេញ​នៅ​បទចម្រៀង​ ​Cover​ ​Song​ ​ដែល​មាន​ចំណងជើង​ថា​ ​“​រំដួល​ដងស្ទឹង​សង្កែ​”​ ​ជា​បទ​ដែល​ធ្វើ​ឱ្យ​មានការ​ទាក់ទាញ​យ៉ាង​ខ្លាំង​ពី​មហាជន​ ​ដែល​រស់នៅ​តាម​បណ្តាល​ខេត្ត​។​ ​ថ្មី​ៗ​នេះ​ ​លោក​ ​ម៉ៅ​ ​ហា​ជី​ ​បាន​ធ្វើពិធី​ឡើង​គេហដ្ឋាន​ថ្មី​របស់​ខ្លួន​ ​តែ​ហាក់បីដូចជា​មិនសូវ​មាន​ភាព​អ៊ូអរ​នោះ​ឡើយ​។​ ​តាមមើល​សិល្បករ​សិល្ប​ការិនី​ភាគច្រើន​រវល់​ចូលរួម​ពិធី​មង្គលការ​របស់​អ្នកនាង​ ​ឱក​ ​សគ​ន្ធ​កញ្ញា​ ​ហើយ​មើលទៅ​។


​ ​
​ទោះបីជា​យ៉ាងណា​ក្តី​សម្រាប់​ថ្ងៃ​ឡើង​គេហដ្ឋាន​ថ្មី​របស់​ ​លោក​ ​ម៉ៅ​ ​ហា​ជី​ ​ក៏​ឃើញ​មាន​វត្តមាន​ ​លោក​ ​នី​ ​រតនា​ ​តារាចម្រៀង​ដែល​មាន​ប្រជាប្រិយ​ម្នាក់​នេះ​ចូលរួម​ក្នុង​ពិធី​នេះ​ផង​ដែរ​៕​



​អត្ថបទ​៖​ ​ឡុង​ ​រតនា​

Loading...

ពេញនិយម